
TNAOT News
· 2020-10-08
ធ្វើសកម្មភាពបានសម្រេច លុះ២ថ្ងៃក្រោយមកអស់លក្ខណ៍
#ជនសង្ស័យ# #ម៉ូតូ# #សង្គម# #តុលាការ# #នយោបាយជាតិ#
4694
ខេត្តសៀមរាប ៖ យុវជនម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ខេត្តសៀមរាប រួចគេចខ្លួនអស់រយៈពេល២ថ្ងៃ ក៏ត្រូវបានកម្លាំងនគរបាលស្រុកបន្ទាយធ្វើការឃាត់ខ្លួន និងប្រគល់ឱ្យមកកម្លាំងនគរបាលក្រុងសៀមរាប ធ្វើការសួរនាំបន្ត រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបចាត់ការតាមនីតិវិធី។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងនៅក្នុងភូមិសាស្ត្រឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០២០ ខណៈជននោះជិះម៉ូតូបំរុងយកទៅបញ្ចាំនៅឃុំព្រះដាក់ ក៏ត្រូវសមត្ថកិច្ចមានការសង្ស័យក៏ចាប់ឃាត់ខ្លួនតែម្តង។ជនសង្ស័យឈ្មោះ វុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្ស ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ដោយឡែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១J-៥២៦៤ ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះមិនបានដកសោចេញ ។
លោកបានបញ្ជាក់បន្ថែមថា លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលស្រុកបន្ទាយស្រី ធ្វើការឃាត់ខ្លួន ខណៈពេលជនសង្ស័យយកម៉ូតូដែលលួចបានពីក្រុងសៀមរាបបំរុងយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យមិនព្រមឆ្លើយសារភាពទេ នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី លុះដល់ពេលនាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតែម្នាក់ឯងប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

តើផ្លែឈឺរីមានអត្ថប្រយោជន៍អ្វីខ្លះ?

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

ឆ្លងផុតដំណាក់កាលលំបាកហើយ ម្ចាស់ឆ្នាំទាំង ៣ បើកទំព័រទិសដៅជីវិតថ្មី ទទួលបានលាភជ័យ សំណាងធំក្នុងមុខជំនួញ លុយកាក់ លើកកម្ពស់យីអ៊ុនកាន់តែរុងរឿង

全部评论 (92)
Bot Clone
· 2020-10-23
got him
មិត្ត272702678
· 2020-10-11
😁😁😁
Deth Thea
· 2020-10-10
😊
មិត្ត504570258
· 2020-10-10
ថាគុកៗៗហើយ
Bong Tan solo
· 2020-10-10
ខ្នោះ
មិត្ត516951482
· 2020-10-10
🤔🤔🤔
ប៉ា រ៉ាជែល
· 2020-10-09
😍😍😍
មិត្ត284466365
· 2020-10-09
🙄
Sokmeng In
· 2020-10-09
មានការងារច្រើនមិនធ្វើទៅធ្វើចោរ
មិត្ត20341843
· 2020-10-09
😮
Chan odomviraknich
· 2020-10-09
😮😮
ស៊ួ យឿន
· 2020-10-09
😎😎😎
អាល័ក្ខ ក្មេងឌឺ
· 2020-10-09
🤔🤔😶😶
មិត្ត271950108
· 2020-10-09
😑😑😑
លីន ដារ
· 2020-10-09
😯
- 1
- 2
- 3
- 4
- 5
- 6
- 7
前往页