发布作品

简体中文

Switching - ចម្លាស់

· 2020-09-16

មូលហេតុអ្វីបានជាអ្នកគ្រប់គ្នាមិនគួរសម្រេចរៀបអាពាហ៍ពិពាហ៍តាមការរៀបចំរបស់គ្រួសារ?

#រឿងនិទាន និងប្រលោមលោក# #ការរៀបចំ# #គ្រួសារ# #កម្សាន្ត# #សម្រេចចិត្ត#

13148

មូលហេតុអ្វីបានជាអ្នកគ្រប់គ្នាមិនគួរសម្រេចរៀបអាពាហ៍ពិពាហ៍តាមការរៀបចំរបស់គ្រួសារ?


មកដល់ពេលនេះ ខ្ញុំមិនដឹងទេថា ខ្ញុំជាជនរងគ្រោះ ឬខ្ញុំជាអ្នកធ្វើអោយដៃគូម្ខាងទៀតជាជនរងគ្រោះនោះទេ!

ប៉ុន្មានឆ្នាំមុនខ្ញុំបានភ្ជាប់ពាក្យជាមួយមនុស្សស្រីម្នាក់ ដោយការផ្សំផ្គុំពីសំណាក់គ្រួសារទាំង២។ ពួកខ្ញុំព្យាយាមសិក្សា យល់ចិត្ដគ្នាអស់ជាច្រើនខែមកដែរ ហើយក៏រំពឹងថានឹងក្លាយជាប្ដីប្រពន្ធជាមួយគ្នានៅថ្ងៃខាងមុខដែរ។ ប៉ុន្ដែជាអកុសល ដោយសារតែជំងឺកូវីតទើបអាពាហ៍ពិពាហ៍របស់ពួកខ្ញុំត្រូវបានពន្យាពេល។

ក្រោយមកទៀត ពួកខ្ញុំទាំង២ ហាក់មានអារម្មណ៍ថា ស្នេហារបស់ពួកខ្ញុំដូចជាមិនសូវចុះសម្រុងនឹងគ្នាសោះ! ម្នាក់ៗហាក់ដូចជាមិនសូវទុកចិត្ដគ្នា ក្ដីស្រលាញ់ចាប់ផ្ដើមប្រែប្រួលបន្ដិចម្ដងៗរហូតស្ទើរតែគ្មានសម្រាប់ខ្ញុំទៀតទៅហើយ។


ប៉ុន្ដែ ប្រហែលពេលប៉ុន្មានខែចុងក្រោយមុនពេលដែលពួកយើងទាំង២ ផ្ដាច់ពាក្យ ខ្ញុំបានសាងកំហុសមួយ គឺខ្ញុំបានលួចស្រលាញ់មនុស្សស្រីម្នាក់ទៀត ដែលធ្វើការនៅជិត office របស់ខ្ញុំ។ ពួកយើងទាំង២មានទំនាក់ទំនងល្អណាស់ជាមួយនឹងគ្នា រហូតស្ទើរតែធ្វើអោយខ្ញុំគិតថា ពួកខ្ញុំគឺជាសង្សារនឹងគ្នាបាត់ទៅហើយ។ ហើយអ្វីដែលធ្វើអោយខ្ញុំមានអារម្មណ៍ពិសេសបំផុតនោះ គឺវាជាស្នេហាដែលកើតចេញពីបេះដូងរបស់ខ្ញុំផ្ទាល់ មិនមែនកើតឡើងដោយសារគ្រួសារនោះទេ។

យ៉ាងណាមិញ ខ្ញុំពិតជាមានអារម្មណ៍ល្អជាមួយនាងណាស់ ហើយខ្ញុំក៏គិតថា នាងក៏មានអារម្មណ៍ដូចខ្ញុំដែរ។ ប៉ុន្ដែជាអកុសល ថ្ងៃមួយនាងបានសួរខ្ញុំ ថាតើខ្ញុំមានជាប់ពាក់ពន្ធ័ជាមួយនរណាគេ ឬអត់?

ខ្ញុំក៏ព្យាយាមកុហកនាង ថាខ្ញុំពុំមានពាក់ពន្ធ័ជាមួយនឹងនរណានោះទេ ព្រោះខ្ញុំខ្លាចបាត់បង់នាង ខ្ញុំខ្លាចនាងឈប់ទាក់ទងនឹងខ្ញុំទៀត។ ខ្ញុំប្រហែលជាខុសខ្លាំង ដែលបង្កើតក្ដីស្រលាញ់មួយបន្ថែមទៀត ប៉ុន្ដែខ្ញុំក៏មិនដឹងធ្វើយ៉ាងណាដែរ អ្វីដែលខ្ញុំដឹងគឺខ្ញុំគ្រាន់តែយល់ថា ស្នេហារបស់ខ្ញុំកន្លងមកជាមួយនឹងគូដណ្ដឹងរបស់ខ្ញុំ មិនមែនជាស្នេហាដែលធ្វើអោយខ្ញុំមានសេចក្ដីសុខពិតប្រាកដ ហើយនេះមិនមែនតែសម្រាប់តែខ្ញុំម្នាក់នោះទេ ប៉ុន្ដែ ដៃគូរបស់ខ្ញុំក៏មានអារម្មណ៍បែបនេះដែរ។

មកដល់ពេលនេះ ខ្ញុំនិងគូដណ្ដឹងរបស់ខ្ញុំមិនមានអ្វីនឹងគ្នាទៀតទេ ហើយពួកយើងក៏មិនមានរឿងអ្វីត្រូវស្អប់គ្នាដែរ ព្រោះយើងម្នាក់ៗសុទ្ធតែគ្មានចិត្ដស្រលាញ់គ្នារៀងៗខ្លួន។

ប៉ុន្ដែអ្វីដែលសោកស្ដាយបំផុតគឺ មនុស្សស្រីម្នាក់ដែលខ្ញុំស្រលាញ់ ក៏មិនបានទាក់ទងនឹងខ្ញុំបន្ដទៀត ពួកយើងក៏លែងក្លាយជាមិត្ដភក្ដិ ឃើញមុខគ្នាធ្វើដូចមិនស្គាល់គ្នាទៅវិញ ជាពិសេសនាងមិនព្រមសូម្បីតែស្ដាប់ហេតុផលរបស់ខ្ញុំ។

នេះជាបទពិសោធន៍នៃជីវិតពិតរបស់ខ្ញុំ ចុងក្រោយខ្ញុំក៏ក្លាយជាមនុស្សប្រុសម្នាក់ដែលមនុស្សស្រីដែលខ្ញុំស្រលាញ់មើលឃើញខ្ញុំជាមនុស្សអាក្រក់ ដោយសារតែការផ្សំផ្គុំរបស់គ្រួសារ ហើយខ្ញុំក៏ក្លាយជាមនុស្សប្រុសម្នាក់ដែលបាត់បង់ស្នេហាទាំងឈឺចាប់។ ប្រសិនជាពេលវេលាអាចបកក្រោយ ខ្ញុំនឹងមិនសម្រេចចិត្តគោរពតាមការសម្រេចចិត្តរបស់គ្រួសារនោះទេ ព្រោះក្ដីស្រលាញ់ពិតវាពិបាកនឹងបង្កើតដោយការរៀបចំណាស់!

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (53)

នៅសៀងហេង

· 2021-01-16

នេះជាបទពិសោធន៍នៃជីវិតពិតរបស់ខ្ញុំ ចុងក្រោយខ្ញុំក៏ក្លាយជាមនុស្សប្រុសម្នាក់ដែលមនុស្សស្រីដែលខ្ញុំស្រលាញ់មើលឃើញខ្ញុំជាមនុស្សអាក្រក់ ដោយសារតែការផ្សំផ្គុំរបស់គ្រួសារ ហើយខ្ញុំក៏ក្លាយជាមនុស្សប្រុសម្នាក់ដែលបាត់បង់ស្នេហាទាំងឈឺចាប់។

មិត្ត022673624

· 2020-10-03

🙂🙂🙂🙂

SKY9

· 2020-10-02

👍👍

Jee Chhai

· 2020-09-29

😍😍😍😍

akizah

· 2020-09-26

👍👍👍👍👍😊

Fan all movie and mv

· 2020-09-24

🤔🤔🤔😎

Seyla official

· 2020-09-22

🌍🇰🇭🇰🇭🇰🇭🇰🇭🇰🇭🌍🇰🇭🖱🇰🇭🇰🇭🇰🇭🇰🇭

មិត្ត923510220

· 2020-09-22

👍👍👍👍

មិត្ត607415431

· 2020-09-22

😮

KOP KUP KIP

· 2020-09-22

wow

General Pro

· 2020-09-21

Wow

អាសួ2020កញ្ញា21

· 2020-09-21

បើខ្ញុំវិញគិតថានៅម្នាក់ឯងល្អបំផុតហើយ

មិត្ត330053280l

· 2020-09-21

😍😍😍

MonTey07November

· 2020-09-19

អត់យល់ផង អានដល់ចប់ដូចគ្មានចំនុចណាដែលបញ្ជាក់ថាមិនគួរតាមគ្រួសារ។ ស្មានតែមានមូលហេតុអ្វីផ្សេង? តែនេះខ្ញុំអានមិនយល់សោះ

មិត្ត939671029

· 2020-09-19

😍😍😍

  • 1
  • 2
  • 3
  • 4
前往