发布作品

简体中文

VIRAK

· 2020-09-19

YouTube Web មិនអាចប្រើ Picture in Picture ក្នុង IOS 14 បានទេ ដល់តែធ្វើបែបនេះទើបប្រើបាន

#App# #PIP# #IOS14# #បច្ចេកវិទ្យា# #Picture in Picture# #ទូរសព្ទ# #YouTube#

4671

មុខងារ Picture in Picture ក្នុង IOS 14 គឺជាមុនងារមួយដ៏ធំមួយ ពេលលោកអ្នកប្រើប្រាស់ iPhone ដំណើរការកម្មវិធីផ្សេង នោះវានឹងអាចអោយវីដេអូដែលអ្នកកំពុងមើលនោះប្រែជាតូចហើយបន្ដចាក់ផ្សាយឲ្យលោកអ្នកមើលបន្ដទៀតបាន ប៉ុន្ដែអ្នកប្រើប្រាស់ទាំងអស់មិនអាចប្រើមុខងារ Picture in Picture ជាមួយ YouTube Web នោះទេ ។

មុខងារ Picture in Picture គឺអាចអោយលោកអ្នកម្ខាងមើលវីដេអូ ម្ខាងទៀតធ្វើការងារផ្សេងដូចជាលេង Facebook ឬឆែកមើល E-mail ហើយដល់តែលោកអ្នកចុចបើកដំណើរការមុខងារ Picture in Picture ជាមុនសិនទើបអាចប្រើបាន តែ YouTube បានរុករកវិធីសាស្រ្ដជាច្រើនដើម្បីបិទមុខងារនេះ ហើយប្រសិនអ្នកចង់ប្រើមុខងារនេះជាមួយ YouTube ដល់តែអ្នកទិញ YouTube Premium ទើបអាចប្រើបាន។

មើលតាមវីដេអូខាងលើយើងឃើញហើយថា មុខងារ Picture in Picture គឺបើកបានតែ១វិនាទីគឺបាត់តែម្ដង ព្រោះចឹងហើយបានជាយើងមិនអាចប្រើ Picture in Picture ជាមួយនឹង YouTube Web។

បច្ចុប្បន្ននេះយើងមានវិធីម្យ៉ាងដើម្បីប្រើ គឺគាន់តែលោកអ្នកចុចលើ គេហទំព័រ YouTube.com ក្នុង Safari ហើយសូមវាប្ដូរជាគេហទំព័រ PC វិញគឺយើងអាចប្រើមុខងារ Picture in Picture បានហើយ។

ក្រៅពីនេះ អ្នកប្រើប្រាស់ iPad ទាំងអស់គ្នា ទោះបីជាលោកអ្នកបានទិញ ឬមិនបានទិញ YouTube Premium មុខងារ Picture in Picture របស់ IOS 14 គឺប្រើបានតែជាមួយវីដេអូដែលPlay ពី YouTube ក្នុង Safari តែប៉ុណ្ណោះ ។


ក្រោយមក គេហទំព័រ MacRumors បានបញ្ជាក់ថា ហេតុដែលមុខងារ Picture in Picture របស់ IOS 14 មិនអាចប្រើជាមួយ YouTube Web គឺមិនមែនជា BUG នោះទេ គឺគេមានចេតនាធ្វើសម្រាប់តែអ្នកបានទិញ YouTube Premium ប្រើមុខងារ Picture in Picture តែម្ដង ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)