
TNAOT News
· 2020-09-22
រហ័សមែន! គ្រាន់តែចុះទៅមើលស្រែមួយភ្លែតសោះ ងាកមកបាត់សូន្យ
#ជនសង្ស័យ# #សង្គម# #វាលស្រែ# #ព័ត៌មានសង្គម# #ម៉ូតូ#
3881
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែងឃាត់ខ្លួននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងរបស់ស្ត្រីម្នាក់កាលពីពេលរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រឃុំស្វាយ រំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងបានកំណត់មុខសញ្ញារួចហើយ ទើបសមត្ចកិច្ចឈានដល់ការចាប់ជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ញៀន ភឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិណែត ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង ចំណែកម្នាក់ទៀតឈ្មោះ វ៉ានសុវណ្ណ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយឡែកស្ត្រីជាម្ចាស់ម៉ូតូឈ្មោះសុខ ស្រីមុំ អាយុ៣១ឆ្នាំ រស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង រីឯម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា ធុនសេ125 ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6717 ។
លោកអធិការនគរបាលស្រុកកំពង់លែងបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីជាម្ចាស់ម៉ូតូបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ទៅចំណុចកើតហេតុខាងលើ ហើយក៏បានដាក់ម៉ូតូចោល រួចចុះទៅមើលស្រែ ។ មួយសន្ទុះក្រោយមកពេលស្ត្រីរងគ្រោះត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។
តាមប្រភពដដែលបានបន្តថា ភ្លាមនោះ ស្ត្រីជាម្ចាស់ម៉ូតូបានប្ដឹងសមត្ថកិច្ច នគរបាលទើបឈានដល់ការស្រាវជ្រាវនិងចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ហើយបាននាំទៅ យកម៉ូតូ ដែលជនសង្ស័យបានលាក់ទុកចំងាយប្រមាណជាង៤គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើ និងម៉ូតូជាវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”

ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ

ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច

全部评论 (0)