
Sharer(អ្នកចែករំលែក)
· 2021-10-20
គួរឱ្យសង្វេគណាស់! ស្វាមីភរិយាមួយគូបានជិះឆ្នាំងដាំបាយទៅពិធីមង្គលការ
#ឥណ្ឌា# #ព័ត៌មានអន្តរជាតិ# #គ្រោះទឹកជំនន់# #សង្គម# #ស្វាមីភរិយា# #ពិធីមង្គលការ#
2112

រូបភាពរបស់គូស្នេហ៍មួយគូ មានឈ្មោះថា Akash និង Aishwarya បានជិះឆ្នាំងដាំបាយមួយដ៏ធំមួយ ដោយបានបណ្តែតតាមបណ្តោយខ្សែទឹកទៅពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដែលជាតំបន់មួយត្រូវបានបំផ្លិចបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង។ កាលពីថ្ងៃច័ន្ទកូនកំលោះ Akash និងកូនក្រុមុំ Aishwarya បានប្តេជ្ញាចិត្តមិនឱ្យខកខានថ្ងៃដ៏ពិសេសរបស់ពួកគេនៅភូមិ Thalavady ក្នុងរដ្ឋ Kerala។ រូបភាពរបស់អ្នកទាំងពីរត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ គួរជ្រាបថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋ Kerala បានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដីបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន។ ទឹកទន្លេបានហូរជន់ហៀរ ហើយស្ពាននិងផ្លូវថ្នល់ត្រូវបានទឹកជំនន់ហូរកាត់ ផ្តាច់ទាំងស្រុងដែលក្នុងករណីខ្លះនៅទីក្រុងនិងភូមិទាំងមូលត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្ទិចខ្ទី។ ក្នុងពេលជាមួយគ្នានេះកន្លែងរៀបអាពាហ៍ពិពាហ៍របស់ Akash និង Aishwarya ដែលត្រូវធ្វើឡើងនៅវិហារដ៏តូចមួយកន្លែងនៅភូមិ Thalavady។ គូស្នេហ៍មួយនេះបានខ្ចីឆ្នាំងដាំបាយអាលុយមីញ៉ូមពីវិហារក្នុងស្រុកមួយផ្សេងទៀត និងសុំឱ្យប្រុសៗក្នុងភូមិជួយបណ្តែតពួកគេតាមខ្សែរទឹក។

រូបភាពតំណាង
កូនក្រមុំ Aishwarya បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Asianet ថា “វាបានប្រែក្លាយទៅជាអាពាហ៍ពិពាហ៍ដែលយើងមិននឹកស្មានដល់” ។ គូស្វាមីភរិយាថ្មីថ្មោងនេះបាននិយាយថា ដំបូងពួកគេគ្រាន់តែគិតថាអាចនឹងរៀបចំពិធីតូចមួយជាមួយសមាជិកគ្រួសារមានកំណត់ ប៉ុន្តែបន្ទាប់ពីរូបភាពទាំងនោះ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គម internet ធ្វើឱ្យពួកគេមានអារម្មណ៍ដូចជាបានចែករំលែកថ្ងៃពិសេសរបស់ពួកគេជាមួយអ្នកផ្សេងទៀតជាច្រើនផងដែរ។ ស្របគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍ថា Akash បាននិយាយថា គាត់បានកក់ថ្ងៃរៀបការមួយរយៈហើយក៏មិនចង់ពន្យាពេលតទៅទៀតទេ ព្រោះមិនដឹងថាពេលណានឹងអាចកក់ម៉ោងការងារបន្ថែមទៀត។ លោកបានបន្ថែមថា ឆ្នាំងដាំបាយគឺជាជម្រើសតែមួយគត់ដែលអាចរកបានក្នុងស្ថានភាពរយៈពេលខ្លីបែបនេះ។
អត្ថបទដោយ Sharer
ប្រភព: https://www.bbc.com/news/world-asia-india-58946565
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (1)
Sharer(អ្នកចែករំលែក)
· 2022-08-24
ប្រសិនបើអស់លោក អ្នកមានចំណាប់អារម្មណ៍ចង់ជួយដល់ admin ដើម្បីបង្ហោះមាតិការបែបនេះបន្ត។ លោកអ្នកអាចចូលរួមវិភាគទានតាមរយៈ ABA ACCOUNT: 004 427 511
- 1
ទៅកាន់