បង្ហោះផ្សាយ

ខ្មែរ

Sharer(អ្នកចែករំលែក)

· 2021-10-20

Suzy និង Jung Eun Chae បានបញ្ជាក់ពីការចាប់ដៃគ្នាថតរឿងថ្មី Anna

#Bae Suzy# #Jung Eun Chae# #កម្សាន្ត# #តារាអន្តរជាតិ# #រឿង Anna#

182

(រូបភាពតំណាង)

កញ្ញា Suzy និង កញ្ញា Jung Eun Chae ត្រូវបានបញ្ជាក់ថានឹងថារឿង Anna ជាមួយគ្នាដែលដឹកនាំដោយលោក Lee Joo Young។ រឿងនេះនឹងពណ៌នាពីជីវិតស្ត្រីម្នាក់ដែលចាប់ផ្តើមរស់នៅក្នុងភាពខុសពីជីវិតដើមរបស់នាងទាំងស្រុង បន្ទាប់ពីការកុហក។ លើសពីនេះ អ្នកដឹកនាំរឿង Lee Joo Young បានបញ្ជាក់ថា "រឿង Anna គឺជារឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលនៅទីបំផុតបានបាត់បង់អត្តសញ្ញាណរបស់នាង ហើយផ្នែកមួយនៃជីវិតរបស់នាងពោរពេញដោយការកុហក ដែលចាប់ផ្តើមមានអារម្មណ៍ថាខ្វះខាតសាច់ញាតិ"។

(រូបភាពតំណាង)

តារាស្រី Suzy ដែលចាប់ផ្តើមថតរឿង Anna កាលពីថ្ងៃទី ១៥ ខែតុលាបាននិយាយថា "ចាប់តាំងពីពេលដែលខ្ញុំអានស្គ្រីប ខ្ញុំដូចជាបានក្លាយជាតួអង្គមួយក្នុងរឿង Anna ហើយអារម្មណ៍របស់ខ្ញុំចង់តែរាប់ឱ្យដល់ថ្ងៃនៃការថត។ សូមរង់ចាំទស្សនារឿង Anna ដែលនឹងត្រូវសហការណ៍ ជាមួយអ្នកដឹកនាំរឿង Lee Joo Young និងបុគ្គលិកទាំងអស់"។

(រូបភាពតំណាង)

តារាសម្តែង Jung Eun Chae ក៏បានបញ្ចោញគំនិតអំពីរឿងថ្មីនាពេលខាងមុខនេះ ដោយនិយាយថា "ខ្ញុំចាប់អារម្មណ៍នឹងស្គ្រីបដែលបានរៀបចំឡើង ហើយខ្ញុំនឹងរីករាយក្នុងសម្តែងជាតួអង្គមួយនេះ ជាមួយនឹងក្រុមការងារផលិត"។ រឿង Anna ដែលសម្តែងដោយ Suzy និង Jung Eun Chae គ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២២ ។

អត្ថបទដោយ Sharer

ប្រភព: https://www.allkpop.com/article/2021/10/suzy-x-jung-eun-chae-confirmed-for-coupang-plays-new-original-series-anna

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

Sharer(អ្នកចែករំលែក)

· 2022-08-24

ប្រសិនបើអស់លោក អ្នកមានចំណាប់អារម្មណ៍ចង់ជួយដល់ admin ដើម្បីបង្ហោះមាតិការបែបនេះបន្ត។ លោកអ្នកអាចចូលរួមវិភាគទានតាមរយៈ ABA ACCOUNT: 004 427 511

  • 1
ទៅកាន់