បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· ម្សិលមិញ

ករណីឃាតកម្មដ៏រន្ធត់ខឹងអ្នកគ្រប់គ្រងបញ្ឈប់ការងារទាញកាំបិតចាក់សម្លាប់ រួច​ប្លន់​យក​ទូរស័ព្ទ និង​ជំរិត​យក​លេខ​កូដ​ធនា​គារ

#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខណ្ឌចម្ការមន# #ព័ត៌មានសង្គម#

2692

ករណីឃាតកម្មដ៏រន្ធត់ដោយឃា​តក​ខឹង​ជន​រង​គ្រោះមិនឲ្យបន្តធ្វើការ បានយក​កូនកាំបិត​ចិត​ផ្លែ​ឈើចា​ក់ស​ម្លា​​ប់ រួច​ប្លន់​យក​ទូរស័ព្ទ និង​ជំរិត​យក​លេខ​កូដ​ធានា​គារ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍នេះបង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ « គេ​ណេ​ស » តាម​បណ្តោយ​ផ្លូវ​លេខ​៤២០ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ស​ព​ជន​រង​គ្រោះ​មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ម៉ាស្សា ស្នាក់​នៅ​ទីតាំង​កើតហេតុ (ស្លា​ប់​ពេល​នៅ​មន្ទីរពេទ្យ​) ដោយជនរង​គ្រោះ​គាត់​មាន​តួនាទី​ជា​បុគ្គលិក​ទេ ​គ្រាន់តែ​ម្ចាស់ហាង​ឲ្យគ្រប់គ្រង​បុគ្គលិក​​ប៉ុន្មាន​អ្នក​ រួម​ទាំង​ឃាតករក្នុងនោះដែរ។

បើតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យដឹង​ថា មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​យប់ បុរស​រង​គ្រោះ​បាន​ហៅ​ជនសង្ស័យ​មក​ជួប ដើម្បី​និយាយ​ពី​រឿង​ការងារ និង​បាន​ប្រាប់​ទៅ​កាន់​ជនសង្ស័យ​ថា « គាត់​ឈប់​អោយ​នៅ​ធ្វើការ​ទៀត​ហើយ ដោយសារ​តែ​ជនសង្ស័យ​មាន​ដៃ​មាន​ជើង​លួច​អ៊ី​វ៉ា​ន់​» ពេលនោះ​ជនសង្ស័យ​បាន​សុំ​អង្វរ​ទៅ​កាន់​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រមអោយ​នៅ​បន្ត​ក៏​កើត​មានការ​ទាស់សម្តី​គ្នា​រហូត​ឈាន​ដល់​ជនសង្ស័យ​យក​កូនកាំបិត​ចិត​ផ្លែ​ឈើ ចាក់​ទៅ​លើ​បុរស​រង​គ្រោះ ជា​ច្រើន​កាំបិត បណ្តាល​អោយ​រង​របួសធ្ងន់ ស្រប​ពេល​នោះ ឆ្លៀត​ឪ​កាស​ល្អ ជនសង្ស័យ​បាន​លួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង និង​ជំរិត​បង្ខំ​បុរស​រង​គ្រោះ​អោយ​ប្រាប់​លេខ​កូដ​ធានា​គារ ហើយ​ក៏​រត់គេច​ខ្លួន។

ភ្លាម​ៗ​បង្ក​អោយ​មានការ​ឆោឡោ​ផ្អើល​បុគ្គលិក​ដូច​គ្នា ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសលបុរស​រង​គ្រោះ បាន​ស្លា​ប់​នៅ​មន្ទីរពេទ្យ កាលពី​ម្សិលមិញ​នេះ​បាត់​ទៅ​ហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើងដើម្បីស្វែងរកជនសង្ស័យផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· ម្សិលមិញ

😢😢

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស