បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2022-09-17

តាមពិតរូបសំណាកលោកេស្វរៈដ៏ធំស្កឹមស្កៃ និងចំណាស់ដែលឃើញក្នុងឯកសារចាស់ បច្ចុប្បន្នស្ថិតនៅទីតាំងនេះសោះ

#រូបសំណាកលោកេស្វរៈ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#

4764

រូបសំណាកព្រះលោកេស្វរៈ ដែលថតបានដោយអាណាព្យាបាលបារាំងកាលពីជិត ១០០ឆ្នាំមុន (ឆ្នាំ១៩២៦-២០២២) តាមពិតមិនបានបាត់បង់ទៅណាទេ គឺមានសំណាងរួចផុតពីការជួញដូររបស់ឈ្មួញទុច្ចរិត និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។

ដើម្បីអបអរទិវាវប្បធម៌អឺរ៉ុប អភិរក្សដ្ឋានអង្គរដ៏ល្បីល្បាញបានបើកទ្វារឲ្យអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពេញ១ថ្ងៃនៅថ្ងៃទី ១៧ ខែកញ្ញានេះ។ អភិរក្សដ្ឋានអង្គរគឺជាស្ថាប័នមានភារកិច្ចជួសជុល និងថែរក្សាវត្ថុបុរាណ រូបចំលាក់នានានៅក្នុងខេត្តសៀមរាប ដែលបង្កើតឡើងដោយបារាំង។

យោងតាមឯកសាររូបថតរបស់សាលាបារាំងចុងបូព៌ា ថតទុកជាឯកសារគឺមានរូបសំណាកច្រើនណាស់ដែលបានបាត់បង់ដោយសារជួញដូរនៅសម័យសង្គ្រាម ហើយមួយចំនួនរក្សាទុកតាមសារមន្ទីរនានា និងខ្លះទៀតត្រូវបានយកទៅលាក់ក្នុងអភិរក្សដ្ឋានអង្គរនេះតែម្ដង។ តួយ៉ាងព្រះលោកេស្វរៈនេះ មនុស្សជាច្រើនគិតថាប្រហែលជាបាត់បង់ទៅហើយ តែតាមពិតគឺកំពុងលាក់ខ្លួន ពីភ្នែកភ្ញៀវទេសចរនៅអភិរក្សដ្ឋានអង្គរសោះ។

រូបសំណាកព្រះលោកេស្វរៈ មានកម្ពស់ ៣ម៉ែត្រ និង ៦០សង់ទីម៉ែត្រ ត្រូវបានយកចេញពីប្រាសាទភ្នំបី ខេត្តសៀមរាប ឆ្លាក់នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ យកទៅទុកនៅអភិរក្សដ្ឋានអង្គរអំឡុងទសវត្ស ៦០ មានលេខចុះបញ្ជី DCA5740៕ 

អត្ថបទ៖ WowCambodian/ រូបថត៖ CTTO 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស