
Town News
· 2020-09-04
ប្រាសាទធ្វើពីស្នោពុះជា២ ត្រូវបានប្រធានមន្ទីរខេត្តកំពង់ចាម ឲ្យរុះរើ
#ខេត្តកំពង់ចាម# #ប្រាសាទ# #សង្គម# #នយោបាយជាតិ# #សិប្បនិម្មិត#
13057
(កំពង់ចាម) ៖ យោងតាមលិខិតរបស់ប្រធានមន្ទីរ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះសម្រាបស្នើសុំឲ្យម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ ធ្វើការរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោ ហើយពុះតួប៉មប្រាសាទញ៉ែកចេញជា២ចំណែក ដែលមានទីតាំងនៅក្នុងភោជនីយដ្ឋាន ស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងការិយាល័យនគរបាលបេតិកភណ្ឌខេត្តកំពង់ចាម បានចុះត្រួតពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញជាពីរចំណែក ។
ហេតុដូច្នេះ មន្ទីរស្នើអោយម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានភាព ឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃជម្រាបជូននេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ របស់ប្រធានរដ្ឋចិន បញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា

គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

ជឿទេថា មនុស្សបែកគ្នាហើយ អាចត្រឡប់មកជួបគ្នាវិញបាន?

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

យោបល់ទាំងអស់ (0)