
Wow Cambodian
· 2020-09-04
អាចទេ! តោថ្មដែលរកឃើញកប់ក្នុងដីសួនច្បារមាត់ទន្លេអាចមានប្រភពពីវត្តភ្នំ
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #សួនច្បារមាត់ទន្លេ# #តោថ្ម# #វត្តភ្នំ#
29846
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដី។
តោថ្មនេះកប់ក្នុងជម្រៅ៤ ម៉ែត្រក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះធ្វើអំពីថ្មភ្នំមានកម្ពស់២.៥ម៉ែត្រអាចស្ថិតនៅក្នុងរចនាបថបាខែង។ យោងតាមរូបថតឯកសារតោនេះអាចត្រូវគេយកមកពីតំបន់អង្គរមកដាក់មុខព្រះវិហារវត្តភ្នំ ហើយដោយសារអាយុកាល និងសង្គ្រាមក៏ធ្វើឲ្យតោផ្លាស់ប្ដូរទីតាំងចាស់របស់វា។
បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់វត្ថុបុរាណនេះជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងថែរក្សា និងរង់ចាំមន្ត្រីជំនាញសិក្សា និងបកស្រាយ៕ កែសម្រួល៖ WowCambodian /រូបថត៖ មន្ទីរសាធារណការ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (0)