បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-01

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរារៀបចំចំណតយានយន្តសម្រាប់ភ្ញៀវទេសចរបន្ថែមទៀតនៅខាងត្បូងខ្លោងទ្វារទន្លេអុំ

#ខ្លោងទ្វារទន្លេអុំ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

2406

ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។

តាមប្រសាសន៍របស់ ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ឈឹម សុវណ្ណដេត បានលើកឡើងថា ស្របពេលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងនៅទីតាំងខ្លោងទ្វារទន្លេអុំ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងនោះ អាជ្ញាធរជាតិអប្សរាបានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ 

លោក សុវណ្ណដេត បន្ថែមថា «ក្រោយពីរៀបចំចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយ ទីតាំងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរ និងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះផងដែរ»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស