
BORN
· 2019-02-28
អាហារអាចចម្រោះជាតិពុល ពីក្នុងខ្លួន តាមបែបធម្មជាតិ
0
រាងកាយមនុស្សយើង មានសារីរាង្គចំនួន ៦ មាននាទី ច្រោះជាតិពុលចេញពីក្នុងខ្លួន ដែលមានដូចជាថ្លើម សួត ពោះវៀនធំ តម្រងនោម ទឹករងៃ និងស្បែក។ សរីរាង្គនីមួយៗ ត្រូវបានបង្កើតឡើង ដើម្បីបញ្ចេញចោល នូវកាកសំណល់ទាំងឡាយ ដែលរាងកាយបង្កើតឡើង តាមរយៈការរំលាយអាហារនានា។
មានការយល់ខុស ជាញឹកញាប់មួយថា ការច្រោះជាតិពុល គឺជួយដល់ការសម្រកទម្ងន់ ប៉ុន្តែមុខងារដ៏សំខាន់របស់វា គឺបញ្ចេញជាតិពុលចេញ ពីរាងកាយទៅវិញទេ។
ទឹក
នេះប្រហែលជាមធ្យោបាយ ដ៏មានសុវត្ថិភាព និងងាយស្រួលបំផុត ក្នុងការជួយច្រោះជាតិពុលចេញពីក្នុងខ្លួនបាន។ ថ្វីបើវាមិនមែន ជាអាហារមែន តែក្រៅពីបង្គ្រប់ជាតិទឹកក្នុងខ្លួន វាអាចជួយបញ្ចេញ សារធាតុពុលជាច្រើន ដែលមានក្នុងខ្លួន ចេញទៅក្រៅបានដែរ។ ចូរចាប់ផ្តើមជាមួយនឹងការញ៉ាំទឹក ៥ ទៅ ៦ពែង ក្នុងមួយថ្ងៃ បន្ទាប់មកប្តូរមក ៨ ទៅ ១០ពែងវិញ។
ក្រូចឆ្មា
ជម្រើសផ្សេងមួយទៀត ដែលត្រូវពិចារណាដែរនោះ គឺថា បើសិនជាអ្នកចង់ជួយ ឲ្យរាងកាយច្រោះជាតិពុល បានគឺត្រូវញ៉ាំក្រូចឆ្មា។ វាមិនមែនជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលថា ផ្លែឈើមួយនេះ មានការយកចិត្តទុកដាក់ច្រើន នាពេលសព្វថ្ងៃនេះ ដោយសារតែវាអាចជួយ ដល់ការសម្រកទម្ងន់ ជម្រុញដល់សុខភាពស្បែក សម្រួលដល់ភាពអាស៊ីតក្នុងខ្លួន ព្រមទាំងបង្កើនមុខងារ ប្រព័ន្ធភាពស៊ាំទៀតផង។
តែបៃតង
បើសិនជាអ្នក មិនបានញ៉ាំតែបៃតងទេ វាគួរតែដល់ពេលដែល អ្នកគួរញ៉ាំហើយ។ តែបៃតងសម្បូរទៅដោយ អង់ទីអុកស៊ីដង់ ដែលអាចបង្កើន ការរំលាយអាហារបាន។ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាព តមអាហារខ្លាំង ការរំលាយអាហារ ប្រហែលជាយឺតយ៉ាវ ហើយក្នុងការបំលែង អាហារតូចៗ ដែលអ្នកញ៉ាំ។ ចាប់តាំងពីគោលដៅរបស់អ្នក គឺជាការសម្រកទម្ងន់មក ការញ៉ាំតែបៃតងប្រហែលជាជួយ ឲ្យការរំលាយអាហារ ធ្វើការកាន់តែល្អបាន។ ចូរប្រាកដថា អ្នកមិនបានបន្ថែម ជាតិផ្អែមសិប្បនិមិត្តអ្វី ទៅក្នុងភេសជ្ជៈនេះទេ តែអាចបន្ថែមទឹកឃ្មុំបាន។
រមៀត
អាហារផ្សេងមួយទៀត ដែលអ្នកអាចបន្ថែមទៅក្នុង របបអាហារ ដើម្បីជួយដល់ការច្រោះជាតិពុលដែរនោះ គឺរមៀត។ គ្រឿងផ្សំធ្វើម្ហូបមួយនេះ ត្រូវបានគេរកឃើញថា ជួយសម្រួលដល់អាការៈ ជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងជំងឺ Cystic Fibrosis។
ខ្ទឹមស
ថ្វីបើខ្ទឹមសពិតជាមិនត្រូវបានគេចាត់ទុកថា ជាអាហារច្រោះជាតិពុលក៏ដោយចុះ តែវាពិតជាអាចជួយពង្រឹង ដល់ប្រព័ន្ធភាពស៊ាំ ហើយអាចជួយដល់មុខងារ ថ្លើមថែមទៀត។ អ្វីដែលល្អ ចំពោះរមៀតនោះគឺថា វាមានអង់ទីអុកស៊ីដង់ផង និង Allium ក្នុងនោះផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតក្នុងក្រុងប៉ោយប៉ែត

ស៊ែរចែកគ្នាដឹង! រកឃើញត្រយ៉ូងចេកជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែមដ៏ពូកែបំផុតលើលោក

ក្រុមហ៊ុន Samsung ដាក់អោយចុះឈ្មោះកម្មង់ Galaxy Fold មុនតែមានចំនួនកំណត់នៅចិន

មកស្ដាប់គេពន្យល់ពី វីរុសផ្លូវដង្ហើមថ្មី Coronavirus

ការណែនាំពិសេស
ខេត្តភូកេត រងគ្រោះដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់

Binbin និង Nini ជាតុក្កតាដ៏ស្រស់ស្អាតបំផុតនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

៥ វិធី ដើម្បីដើរចេញពីទំនាក់ទំនងដែលមិនច្បាស់លាស់ បញ្ឈប់ការប្រឹងប្រែងរក្សាទំនាក់ទំនងតែម្នាក់ឯង

មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក

យោបល់ទាំងអស់ (0)