បង្ហោះផ្សាយ

ខ្មែរ

BORN

· 2019-03-28

មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតក្នុងក្រុងប៉ោយប៉ែត

0

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យរកទំនិញខូចគុណភាពតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតក្នុងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៩។

ការចុះពិនិត្យរកទំនិញហួសកាលបរិច្ឆេទ ទំនិញខូចគុណភាព នៅតាមផ្ទះ តាមម៉ាត ដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ត្រូវបានដកហូត ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មាន៖ ១. មីម៉ាម៉ាកំប៉ុង៦កំប៉ុង ,ទឹកអាស៊ីតអាសេទិចខាប់៤ដប ,មីកញ្ចប់វ៉ៃៗ១០កញ្ចប់ ,ស្រាបៀរ ម៉ាកU១២ដប សរុបជាទំងន់ស្មើនឹង ៥,៥០០ក្រាម។

ក្នុងឱកាសចុះត្រួតពិនិត្យ មន្ត្រីជំនាញកាំកុងត្រូលបានអប់រំដល់ប្រជាពលរដ្ឋលក់ដូរនៅតាមគេហដ្ឋាន និងបុគ្គលិក ម្ចាស់ម៉ាត ឲ្យមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យក្នុងស្កុកឲ្យបានត្រឹមត្រូវ រៀបតាមលំដាប់ និងដកទុកទំនិញហួសកាលបរិច្ឆេទ កុំដាក់តាំងលក់ ចៀសវាងមានបញ្ហាប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ មន្ត្រីជំនាញក៏បានណែនាំឲ្យដល់ពលរដ្ឋអាជីវក និងម្ចាស់ម៉ាតទាំងអស់ ត្រូវលក់របស់ដែលមានយីហោ និងកាលបរិច្ឆេទលើប្រភេទទំនិញមួយចំនួនផងដែរ៕សៅនៅ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់