បង្ហោះផ្សាយ

ខ្មែរ

BORN

· 2019-08-28

ក្រុមហ៊ុន Samsung ដាក់អោយចុះឈ្មោះកម្មង់ Galaxy Fold មុនតែមានចំនួនកំណត់នៅចិន

#មានចំនួនកំណត់# #បច្ចេកវិទ្យា# #ទូរសព្ទ# #Samsung# #Galaxy Fold#

3610

បន្ទាប់ពី Samsung Galaxy Fold បរាជ័យលើកមុននេះ ក្រុមហ៊ុនកូរ៉េខាងត្បូងបានកំពុងត្រៀមចេញស្មាតហ្វូន ដែលអាចបត់បានដំបូង និងកែលម្អថ្មី ស្មាតហ្វូនដែលអាចបត់បានជាលើកដំបូងនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបីខែចាប់តាំងពី Galaxy Fold ត្រូវបានចេញផ្សាយនៅលើទីផ្សារ ។

វាជាដំណឹងល្អមែនទែន សម្រាប់អ្នកគាំទ្រផ្កាប់មុខរបស់ Samsung ដែលរងចាំជាយូរមកហើយនោះ គឺចង់ចាប់កាន់វត្ថុចម្លែកមួយនេះ ហើយឥឡូវក្តីសុបិន្តរបស់ពួកគេក្លាយជាការពិតហើយ។Samsung បានបញ្ជាក់រួចហើយថាស្មាតហ្វូនដែលអាចបត់បាននេះនឹងមកដល់ទីផ្សារនៅខែកញ្ញា។

ប៉ុន្តែយើងមិនបានដឹងថាពេលណាពិតប្រាកដនោះទេ ។ ដំណឹងល្អគឺថាក្រុមហ៊ុនកូរ៉េខាងត្បូង មួយនេះទើបតែបើកការចុះឈ្មោះជាមុន។សម្រាប់ស្មាតហ្វូនដែលអាចបត់បាន ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនបើកអោយកក់ គឺមានចំនួនកំណត់ ពីព្រោះការចុះឈ្មោះមុនអាចរកបានសម្រាប់តែអ្នកដែលរស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។

សង្ឃឹមថាទីផ្សារជាច្រើនទៀតរួមទាំងសហរដ្ឋអាមេរិក ហើយកម្ពុជាយើង ក៏នឹងត្រូវបញ្ចូលដោយ Samsung ដែរ ។ ទោះយ៉ាងណាក៏ដោយយើងជឿជាក់ថា Samsung អាចរំលងដំណើរការចុះឈ្មោះជាមុនហើយអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញជាមុនដោយផ្ទាល់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស