បង្ហោះផ្សាយ

ខ្មែរ

Chanvatey

· 2019-03-01

ទីក្រុងប៉េកាំង នឹងវិនិយោគក្នុង ទឹកប្រាក់ ២៣៥ពាន់លានដុល្លារ សម្រាប់គម្រោងសំខាន់ៗ ២០១៩

0

ទីក្រុងប៉េកាំង៖ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ របស់ទីក្រុងប៉េកាំង លោក Tan Xuxiang បាននិយាយនៅ ក្នុងសន្និសីទមួយ ថាទីក្រុងប៉េកាំង នឹងវិនិយោគ ២៣៥,៤ពាន់លានយ័ន (៣៥,២ពាន់លានដុល្លារ) នៅក្នុងគម្រោងសំខាន់ ចំនួន៣០០ ដែលផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការលើកកម្ពស់ជីវភាពប្រជាជន និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្នុងឆ្នាំនេះយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

នាយកគម្រោងនេះ បានប៉ាន់ស្មានថា ការវិនិយោគសំណង់និងដំឡើងត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១២៤,៣ពាន់លានយ័ន។ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ចំនួន ១៧៧រួមទាំងតំបន់ដែលទាក់ទងទៅនឹង អនុមជ្ឈិម របស់ក្រុងតុងឆូខាងកើតទីក្រុងប៉េកាំង និងការធ្វើឲ្យ ប្រសើរឡើងនៃទីក្រុងភាគខាងត្បូង នឹងត្រូវចំណាយ៨២ភាគរយនៃការ វិនិយោគសរុបដែលមាន ទឹកប្រាក់ប្រហែល ១០១,៤ពាន់លានយ័ន។

ចំនួនគម្រោងសរុបសម្រាប់ការកែលម្អជីវភាព រស់នៅរបស់អ្នករស់នៅដូចជា មន្ទីរពេទ្យ និងផ្ទះដែលមានតម្លៃសមរម្យ បានកើនឡើងទ្វេដងពី ៥៧ នៅឆ្នាំ២០១៨ ដល់១០០នៅឆ្នាំនេះ។ យោងតាមបញ្ជីឈ្មោះ គម្រោងនេះ ទីក្រុងនេះក៏នឹងកសាងផ្លូវជំនួញចំនួន១០ កន្លែងផងដែរផលិត ពូជស្រូវចំនួន១០០ សហគ្រាស និងបង្កើតហាងចំនួន ១០០០កន្លែងសម្រាប់ ប្រជាជននៅឆ្នាំនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)