
Chanvatey
· 2019-07-25
ក្រសួងការពារជាតិ បញ្ជាក់ចុងក្រោយថា មិនមានកងទ័ពប្រទេសចិន ក្នុងទឹកដីកម្ពុជាឡើយ ហើយកម្ពុជាក៏មិនត្រូវការដែរ
#ក្រសួងការពារជាតិបដិសេដមូលដ្ឋានទ័ពចិននៅកម្ពុជា# #សង្គម# #នយោបាយជាតិ#
0
រាជធានីភ្នំពេញ៖ ក្នុងឱកាសសន្និសិទ្ធិសារព័ត៌មាន ស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ឈុំ សុជាតិ តំណាងក្រសួងការពារជាតិ បានលើកឡើងថា ក្រសួងការពារជាតិបដិសេដយ៉ាងដាច់ខាត ចំពោះសារព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឲ្យកងទ័ពប្រទេសចិនប្រើប្រាស់មូលដ្ឋានជើងទឹករាមផ្ដាច់មុខ។
លោកថា ការចុះផ្សាយទាំងនេះ បានធ្វើឲ្យមានបញ្ហាដល់សន្តិសុខជាតិ ក៏ដូចជានាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈ និងក្នុងន័យញុះញង់ បំភ័ន្តការពិតដល់ពលរដ្ឋ ហើយចាត់ទុកថា ការចុះផ្សាយនេះជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ លោកបានបញ្ជាក់បន្ថែមផងដែរថា កម្ពុជាមិនត្រូវការកម្លាំងយោធាបរទេសណានោះទេ លោកថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារសុវត្ថិភាពខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកកម្លាំងយោធាប្រទេសណាម្នាក់ឡើយ។
គួរបញ្ជាក់ដែរថា កាលពីដើមសប្តាហ៍នេះ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិកបានចុះផ្សាយព័ត៌មានមួយ ដោយធ្វើការចោទប្រកាន់មកលើប្រទេសកម្ពុជា ថាបានចុះកិច្ចព្រមព្រៀងដោយសម្ងាត់ អនុញ្ញាតឲ្យយោធានៃប្រទេសចិនប្រើប្រាស់ដោយផ្ដាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ ព័ត៌មាននេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបច្រានចោលយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលចេញផ្សាយនេះ ព្រមទាំងចាត់ទុកថា ការចុះផ្សាយនេះជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយប្រទេសកម្ពុជា៕ កែវ ពុម្ពសែន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទីក្រុងប៉េកាំង នឹងវិនិយោគក្នុង ទឹកប្រាក់ ២៣៥ពាន់លានដុល្លារ សម្រាប់គម្រោងសំខាន់ៗ ២០១៩

សិស្សានុសិស្សចំនួន២២០នាក់ទទួលបានអំណោយជាសម្លៀកបំពាក់ សម្ភារសិក្សា ពីសប្បុរសជននៅប្រទេសបារាំង និងសហរដ្ឋអាមេរិក

Cannavaro កំពុងស្ថិតនៅក្នុងអនាគត មិនច្បាស់លាស់ ក្រោយទទួលតំណែង ជាគ្រូបង្វឹកជម្រើសជាតិចិន

តើផ្លែល្ពៅ មានប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

ការណែនាំពិសេស
ការគួបគ្នារវាងវប្បធម៌ល្ខោន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប្រកាសលើកការប្រកួតពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង៥១នាក់ ក្រោយសពជនរងគ្រោះចំនួន ២នាក់ទៀតត្រូវបានរកឃើញ

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

យោបល់ទាំងអស់ (0)