បង្ហោះផ្សាយ

ខ្មែរ

DY

· 2019-03-03

សិង្ហបុរីបញ្ជាទិញយន្តហោះចម្បាំង F-35 ក្នុងទំហំទឹកប្រាក់ចាប់ពី៩០លានដុល្លារ ដល់១១៥លានដុល្លារ

0

មន្ត្រីក្រសួងការពារជាតិសិង្ហបុរី កាលពីថ្ងៃសុក្រ បានបង្ហើបថា រដ្ឋាភិបាលមានគម្រោងទិញយន្តហោះចម្បាំងផលិតដោយអាមេរិក F-35 ចំនួន៤គ្រឿង ក្នុងចំណោម៨គ្រឿង ជាបន្តបន្ទាប់ទៀត ដើម្បីគោលដៅ ធ្វើឲ្យតែប្រសើរឡើង នូវការ ការពារជាតិរបស់ខ្លួន ។ យន្តហោះចម្បាំង F-35 នេះ ជាយន្តហោះទំនើបបំផុតចុងក្រោយគេបង្អស់ ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិក Lockheed Martin ។

ប្រទេសដែលបំពាក់ឧបករណ៍យោធា ដ៏ទំនើបជាងគេ ក្នុងតំបន់អាស៊ាននេះ កាលពីខែមករា បានប្រកាសពីគម្រោងការទិញយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនខាងលើ ដែលមានគូប្រជែងពីអឺរ៉ុប និងចិន ហើយគម្រោងលើកដំបូង គឺបញ្ជាទិញតិចគ្រឿងនោះទេ ប៉ុន្តែបន្តបន្ទាប់មកទៀត ទើបមានការបញ្ជាទិញចំនួនច្រើនគ្រឿងតែម្តង ។

ដើម្បីបញ្ជាក់កាន់តែច្បាស់ជាមួយគម្រោងខាងលើនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី Ng Eng Heng បានថ្លែងទៅកាន់សភាសិង្ហបុរីថា «នឹងស្នើទិញដំបូងចំនួន៤គ្រឿងសិន យន្តហោះចម្បាំង F-35 ហើយគម្រោងពេញលេញ គឺទិញ៨គ្រឿង បន្តបន្ទាប់ទៀត» ។ តម្លៃបច្ចុប្បន្ន យន្តហោះចម្បាំងប្រភេទនេះ ចាប់ពី៩០លានដុល្លារ ដល់១១៥លានដុល្លារអាមេរិក ។ តម្លៃមានការធ្លាក់ចុះផងដែរ ដោយអាស្រ័យមានការបញ្ជាទិញច្រើនពីជុំវិញពិភពលោក ។ នេះបើតាមលោក Ng Eng Heng ដដែល ។ លោកថា គម្រោងនេះ ត្រូវការយល់ព្រមពីសភាអាមេរិកជាមុនសិន ដោយមានការគំាទ្រពីរដ្ឋបាលអាមេរិកផងដែរ ។

សិង្ហបុរី ជាច្រើនឆ្នាំកន្លងមកហើយ ដាក់ដំណើរការតែយន្តហោះចម្បាំងធុនហួសសម័យ ប្រភេទ F-16s រាប់ទសវត្សរ៍មកហើយៗ នៅពេលនេះ រដ្ឋាភិបាលមានគម្រោងជំនួស ដោយយន្តហោះចម្បាំងធុនទំនើបបំផុតវិញម្តង ។

បើតាមក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin បញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ F-35 នេះ ជាយន្តហោះល្បឿនលឿនជាងសំឡេង មានសមត្ថភាពបំបាំងកាយដ៏ទំនើប អាចឲ្យអាកាសយានិកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់សត្រូវ ។ វាកាន់តែទំនើបថែមទៀត នៅក្នុងការធ្វើសង្គ្រាមអេឡិចត្រូនិក អាចឲ្យអាកាសយានិកស្វែងរកគោលដៅសត្រូវ ដោយយឺតៗ ចាប់តាមប្រព័ន្ធរ៉ាដារបស់ខ្លួន និងបាញ់កម្ទេចសត្រូវតែម្តង ។

សូមបញ្ជាក់ថា សិង្ហបុរី ឃ្លាំងអាវុធរបស់ប្រទេសនេះ មានយន្តហោះចម្បាំងដូចជា F-15, យន្តហោះ Apache និងមាននាវាមុជទឹកផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)