
DY
· 2019-04-16
លាហើយមុន និងស្នាមអុចខ្មៅនៅលើផ្ទៃមុខ ជាមួយរូបមន្តធម្មជាតិមួយនេះ
0
មុន និងស្នាមដែលបន្សល់ទុកក្រោយកើតមុន គឺជាក្តីកង្វល់របស់នារីៗគ្រប់រូប ប៉ុន្តែពេលនេះលែងមានការព្រួយបារម្ភទៀតហើយ។ ថ្ងៃនេះយើងសូមណែនាំរូបមន្តពិសេស ធ្វើស្រ្កាប់បែបធម្មជាតិមួយ មិនត្រឹមតែធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ភ្លឺ ម៉ដ្ឋរលោងប៉ុណ្ណោះទេ ថែមទាំងអាចកម្ចាត់បញ្ហាមុន ស្នាម និងចំណុចខ្មៅៗលើផ្ទៃមុខបានទៀតផង។
សម្រាប់វិធីធ្វើស្ក្រាប់តាមបែបធម្មជាតិនេះ មានដូចខាងក្រោម៖
១. អំពិលទុំ៖ បកយកសាច់ទៅក្រឡុកក្នុងម៉ាស៊ីនឲ្យម៉ដ្ឋ
២. ក្រូចឆ្មារ៖ កាត់ជាពីរចំណែក រួចច្របាច់យកទឹក
៣. ទឹកឃ្មុំ៖ យកទឹកឃ្មុំណាដែលសុទ្ធល្អ
ជំហានដំបូង អ្នកគ្រាន់តែយកសាច់អំពឹលទុំដែលក្រឡុករួច មកលាយជាមួយ ទឹកក្រូចឆ្មារ ១ ស្លាបព្រា ទឹកឃ្មុំ ១ ស្លាបព្រា រួចកូរចូលគ្នាឱ្យសព្វល្មមអាចលុបលាងសម្អាតមុខបាន។ បន្ទាប់មក យកល្បាយនេះមកលាបឱ្យសព្វនៅលើផ្ទៃមុខ ទុកចោលប្រមាណជា ១៥នាទី ហើយលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
រូបមន្តធ្វើស្រ្កាប់តាមបែបធម្មជាតិខាងលើនេះ ពិតជាងាយស្រួលបំផុតក្នុងការធ្វើ ចំណាយពេល និងថវិកាតិចបំផុត ដែលសុភាពបុរស សុភាពនារីទាំងឡាយអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ មិនចាំបាច់ទៅហាងឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សិង្ហបុរីបញ្ជាទិញយន្តហោះចម្បាំង F-35 ក្នុងទំហំទឹកប្រាក់ចាប់ពី៩០លានដុល្លារ ដល់១១៥លានដុល្លារ

បង្ហាញខ្លួនបានត្រឹមមួយខែ Huawei វ៉ៃចេញ nova 5 បានដល់ ២ លានគ្រឿង

Ronaldo ស៊ុតគ្រាប់ទី៦០០ក្នុងអាជីពក្នុងប្រកួតបង្គ្រប់កិច្ចរបស់ Juventus

Motorola គ្រោងនឹងចេញទូរស័ព្ទស៊េរីថ្មីបត់បាន ដើម្បីវាយលុកយកទីផ្សារឡើងវិញ

ការណែនាំពិសេស
វិធីសាស្រ្តបន្ថយកំហឹង

កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

បើចង់មានជីវិតដែលល្អ អ្នកមិនគួរប្រព្រឹត្តអំពើ៣យ៉ាងនេះឡើយ

យោបល់ទាំងអស់ (0)