
DY
· 2019-07-30
បង្ហាញខ្លួនបានត្រឹមមួយខែ Huawei វ៉ៃចេញ nova 5 បានដល់ ២ លានគ្រឿង
#ទូរស័ព្ទ nova 5# #បច្ចេកវិទ្យា# #ក្រុមហ៊ុន Huawei# #ទូរសព្ទ#
0
នៅថ្ងៃទី ២១ មិថុនា ក្រុមហ៊ុន Huawei បានប្រកាសផ្សាយនូវសេរ៊ី nova 5 ចំនួន ៣ ម៉ូឌែល ជាមួយនឹងការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 810 ដែលរំពឹងបន្តមកជាហូរហែលើស្មាតហ្វូនធុនកណ្តាលក្រោយៗទៀត។
ត្រឹមរយៈពេល ៥ សប្តាហ៍នៃការប្រកាសបង្ហាញខ្លួន ក្រុមហ៊ុនយក្សប្រទេសចិន Huawei ក៏បង្ហើបដល់តួលេខនាំចេញស្មាតហ្វូន nova 5 ដែលកើនឡើងដល់ ២ លានគ្រឿងហើយ។ នេះរាប់បញ្ចូលទាំងការលក់ nova 5i, nova 5 និង nova 5 Pro ខណៈម៉ូឌែលបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ nova 5i Pro ទើបលេចមុខកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជោគជ័យដ៏ធំសម្បើមនេះ បានឆ្លងកាត់ការលក់នៅព្រឹត្តិការណ៍ Flash Sale ចំនួន ៤ លើករួចមកហើយ និងជាតួលេខរាប់តែក្នុងទីផ្សារប្រទេសចិនមួយគត់។ ការលក់បន្ទាប់នឹងបូកចូលជាមួយម៉ូឌែលទីបួនគឺ nova 5i Pro ចាប់ផ្តើមនៅថ្ងៃទី ២ សីហា ទាំងការដាក់លក់ធម្មតានិងលើគេហទំព័រយក្ស JD.com និង Vmall.com៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សិង្ហបុរីបញ្ជាទិញយន្តហោះចម្បាំង F-35 ក្នុងទំហំទឹកប្រាក់ចាប់ពី៩០លានដុល្លារ ដល់១១៥លានដុល្លារ
លាហើយមុន និងស្នាមអុចខ្មៅនៅលើផ្ទៃមុខ ជាមួយរូបមន្តធម្មជាតិមួយនេះ
Ronaldo ស៊ុតគ្រាប់ទី៦០០ក្នុងអាជីពក្នុងប្រកួតបង្គ្រប់កិច្ចរបស់ Juventus
Motorola គ្រោងនឹងចេញទូរស័ព្ទស៊េរីថ្មីបត់បាន ដើម្បីវាយលុកយកទីផ្សារឡើងវិញ
ការណែនាំពិសេស
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា
ការធ្វើកសិកម្មទោលនៅក្នុងប៉ម 02
ក្រោយមានលុយ បុរសតែងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី៣ប្រភេទនេះ
យោបល់ទាំងអស់ (0)