
Khieu
· 2019-03-04
នេះរូបភាព ថតចេញពីកាមេរ៉ា Galaxy S10+ ទាំង ៥ គ្រាប់
0
Galaxy S10+ ជាម៉ូដែលដែលមានបំពាក់កាមេរ៉ាច្រើនគ្រាប់ជាងគេក្នុងចំណោមត្រកូល Galaxy S10 ពោលមានបំពាក់កាមេរ៉ាដល់ ៥ គ្រាប់ ខាងក្រោយបីគ្រាប់ និងខាងមុខពីរគ្រាប់។ កាមេរ៉ាទាំង ៥ គ្រាប់នេះ សុទ្ធតែមានមុខងារខុសៗគ្នា ហើយខាងក្រោមនេះជារូបភាពដែលថតចេញពីកាមេរ៉ាទាំង ៥ ៖
កាមេរ៉ាមេខាងក្រោយកម្រិត ១២ MP អាចថតរូបភាពក្នុងទំហំ ៨០ ដឺក្រេ
កាមេរ៉ាមានកែវឡេនជាប្រភេទ Telephoto អាច Zoom ចូលជិតបាន ២ ដង ដោយមានកម្រិត ១២ MP និងផ្ដិតរូបភាពទំហំ ៤៥ ដឺក្រេ
កាមេរ៉ាទីបីជាប្រភេទ Ultra-Wide កម្រិត ១៦ MP អាចផ្ដិតរូបទូលាយដល់ ១២៣ ដឺក្រេ
កាមេរ៉ាមេខាងមុខសម្រាប់ Selfie មានកម្រិត ១០ MP និងមានទំហំ ៨០ ដឺក្រេ
កាមេរ៉ាមេខាងមុខក៏អាចថតរូបភាពលក្ខណៈ Wide-Angle ផងដែរ
កាមេរ៉ាទីពីរនៅផ្នែកខាងមុខសម្រាប់វាស់ជម្រៅរូបភាព និងផលិតរូបភាព Selfie បែប Bokeh
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)