បង្ហោះផ្សាយ

ខ្មែរ

Khieu

· 2019-05-13

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចាប់ផ្តើមជួសជុលផ្លូវលំ ឆ្លងកាត់៣ឃុំ ក្នុងស្រុកកំពង់រោទ៍

0

ខេត្តស្វាយរៀង: ក្នុងសប្តាហ៍នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានយកគ្រឿងចក្រជាច្រើនគ្រឿង ទៅជួសជុលផ្លូវក្រាលក្រួសភ្នំមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយឆ្លងកាត់ឃុំចំនួន៣ គឺឃុំព្រះពន្លា ឃុំជ្រៃធំំ និង ឃុំសំយោង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ។

បើតាមការឱ្យដឹងពីសំណាក់មន្ត្រី នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តស្វាយរៀង បានឱ្យដឹងថា ដោយមានការណែនាំ ក៏ដូចជា ការចង្អុលបង្ហាញពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  ទើបមន្ទីរបានជួសជុលឡើងវិញជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។ ការជួសជុលផ្លូវមួយខ្សែនេះ ក៏ដោយសារមួយរយៈពេលកន្លងមកផ្លូវលំមួយខ្សែនេះបានរងការខូចខាតអស់ជាច្រើនកន្លែង ដែលជាហេតុធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំង ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈ ប្រសិនបើមិនមានការជួសជុលឱ្យទាន់ពេលនោះទេ ច្បាស់ជាបងប្អូនប្រជាពលរដ្ឋយើងជួបប្រទះនូវការលំបាកជាក់ជាពុំខាន ក្នុងការធ្វើដំណើរ ហើយគួបផ្សំរដូវនេះ មានភ្លៀងធ្លាក់ជាបណ្តើរៗហើយនោះ។ ជាមួយគ្នានេះដែរ  មន្ទីរសាធារណការ ក៏សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានផងដែរ ចំពោះបញ្ហាផ្លូវខូច នាពេលកន្លងមក។

សូមបញ្ជាក់ថាៈ ផ្លូវលំក្រាលក្រួសភ្នំមួយខ្សែនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ ពីឃុំមួយទៅឃុំមួយ នៅក្នុងស្រុកកំពង់រោទ៍ ដែលជាតំបន់ព្រំដែនជាប់នឹងប្រទេសវៀតណាម៕ អត្ថបទ ដោយលោក សុជាតិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស