បង្ហោះផ្សាយ

ខ្មែរ

Borith

· 2019-03-05

ក្រុមហ៊ុន Rolls-Royce អាចចូលរួមជាថ្មីម្តងទៀតក្នុងគម្រោងផលិត​យន្តហោះចម្បាំងរបស់ទួរគី

0

សារព័ត៌មួយបានរាយការណ៍កាលពីថ្ងៃច័ន្ទ(4 មីនា)ថា ក្រុមហ៊ុន Rolls-Royce បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយទួរគីក្នុងការផលិតយន្តហោះចម្បាំងថ្មី។

បើយោងទៅតាមរបាយការណ៍របស់FT​ បានឲ្យដឹងថាកិច្ចពិភាក្សារវាងក្រុមហ៊ុន Rolls-Royce​ និង Kale Group​ របស់ទួរគីបានជួបបញ្ហាកាលពីឆ្នាំមុនដោយសារជម្លោះលើការចែកចាយកម្មសិទ្ធបញ្ញានិងការចូលរួមទុនរបស់ក្រុមហ៊ុន Qatari-Turkish។ ក្រុមហ៊ុនFTបានបន្ថែមទៀតថា ក្រុមហ៊ុន Rolls-Royce បានបញ្ចប់កិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះការដេញថ្លៃយន្តហោះចម្បាំងជំនាន់ទី5​ បន្ទាប់ពីការបរាជ័យក្នុងការសម្រុះសម្រួលគ្នា។ នៅឆ្នាំ2017 ក្រុមហ៊ុនKale Group បាននិយាយថាខ្លួននឹងបង្កើតក្រុមហ៊ុនរួមគ្នា​មួយជាមួយក្រុមហ៊ុន Rolls-Royce​ ដើម្បីអភិវឌ្ឍម៉ាស៊ីនយន្តហោះបន្ទាប់ពីចក្រភពអង់គ្លេសនិងទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃជាង 100លានផោន ដែលស្មើរនឹង 133លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងរបស់ទួរគី។ កាលពីឆ្នាំមុនលោក Ismail Demir ដែលជាប្រធានឧស្សាហកម្មការពារជាតិទួរគី បានមានប្រសាសន៍ថា ទ្វារនៅតែបើកចំហសម្រាប់ក្រុមហ៊ុនផលិតម៉ាស៊ីនអន្តរជាតិ ដើម្បីចូលរួមក្នុងគម្រោងយន្តហោះចម្បាំងថ្នាក់ជាតិ TF-X របស់ទួរគី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rolls-Royce មិនទាន់បានឆ្លើយតបនឹងសំណើរភ្លាមៗនោះទេ ទាក់ទងនឹងការស្រាយបំភ្លឺអំពីបញ្ហានេះ ហើយក្រុមហ៊ុន Kale Group ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)