បង្ហោះផ្សាយ

ខ្មែរ

Borith

· 2019-03-28

រឿងសាមញ្ញទាំង12យ៉ាងដែលធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែរឹងមាំ

10

នៅពេលដែលអ្នកធ្លាក់ចូលក្នុងផ្លូវស្នេហាហើយ អ្នកឃើញអ្វីៗគឺសុទ្ធតែល្អនិងស្អាតជានិច្ចជាមួយដៃគូរបស់អ្នក ហើយវាជាអំណាចនៃសេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លាដែលអាចរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានរឹងមាំ។

ខាងក្រោមនេះគឺជារឿងសាមញ្ញៗចំនួន 12 ដែលអ្នកអាចចាត់ទុកជាទម្លាប់ប្រចាំថ្ងៃនិងការបង្ហាញប្រាប់ដល់ដៃគូរបស់អ្នកថាតើវាមានន័យយ៉ាងណាចំពោះអ្នក។

1. សរសើរគ្នាជារៀងរាល់ថ្ងៃ។ ជាទូទៅវាកើតឡើងនៅពេលចាប់ផ្ដើមដំបូងនៃស្នេហា ប៉ុន្តែជួនកាល ការសរសើរគ្នារាល់ថ្ងៃក៏អាចធ្វើឲ្យយើងមានអារម្មណ៍ល្អនឹងគ្នាបានដែរ ជាពិសេសពេលមានកម្មវិធីជួបជុំផ្សេងៗ។

2. ណាត់គ្នាដើរលេងក្រៅនៅពេលល្ងាចជារៀងរាល់សប្ដាហ៍។ វានឹងអាចជួយអ្នកបានសម្រាកលំហែនិងផ្តោតលើគ្នាទៅវិញទៅមក។

3. កុំទុកពួកគេចោលឲ្យនៅតែឯង ហើយត្រូវបង្ហាញពីអារម្មណ៍របស់អ្នកដែលមានចំពោះពួកគេ ព្រោះវាអាចធ្វើឲ្យគេគិតច្រើនហើយជួនកាលគិតខុលលើយើងក៏ថាបាន។

4. យកស្ករគ្រាប់ដែលពួកគេចូលចិត្តឬកម្មង់ម្ហូបចេញពីភោជនីយដ្ឋានដែលអ្នកចូលចិត្តដោយមានដាក់ cherry នៅពីលើពេលគេត្រលប់មកផ្ទះវិញដោយមិនស្នើសុំអ្វីត្រលប់មកវិញ។

5. តែងតែគោរពទស្សនៈគ្នាទៅវិញទៅមកទោះបីមិនយល់ស្របជាមួយគ្នាក៏ដោយ។

6. ព្យាយាមសើចទោះបីជាមានរឿងមិនសប្បាយចិត្តក៏ដោយ ជាជាងការឈ្លោះគ្នាដែលអាចធ្វើឲ្យរឹតតែមានភាពតានតឹង។

7. ចំណាយពេល 30 វិនាទីដើម្បីគិតមុនពេលអ្នកនិយាយ។ អ្នកអាចចៀសវាងនូវការនិយាយពាក្យមិនល្អដែលអាចធ្វើឲ្យដៃគូម្ខាងរបស់យើងមិនពេញចិត្ត។

8. ចេះលើកទឹកចិត្តនិងគាំទ្រគ្នាជានិច្ចនៅពេលដែលដៃគូកំពុងជួបការលំបាក។ ការនៅក្បែរគ្នានិងការអបអរសាទរគ្នាសម្រាប់នរណាក៏ត្រូវការដែរនៅពេលដែលពួកគេកំពុងជួបទុក្ខលំបាកឬក៏ទទួលបានជោគជ័យលើអ្វីមួយ។

9. ចេះនិយាយពាក្យសុំទោសនិងហ៊ានទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន នៅពេលដែលអ្នកបានធ្វើអ្វីមួយខុសឆ្គងទៅលើដៃគូម្ខាងទៀត។

10. ត្រូវមានភាពស្មោះត្រង់ជានិច្ចចំពោះអ្វីៗគ្រប់យ៉ាងដូចជា ការចែករំលែកពីចំណង់ចំណូលចិត្តរបស់អ្នក បញ្ហារបស់អ្នក និងបន្ទុករបស់អ្នក។ នៅពេលដែលអ្នកលាក់វាទុកម្នាក់ឯង​ អ្នកហាក់ដូចជាមានអារម្មណ៍ថាស្មុគស្មាញនិងមានអាថ៌កំបាំងលាក់ដល់ដៃគូរបស់អ្នក។ ការចែករំលែករឿងគ្នានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាកាន់តែជិតស្និទ្ធ។

11. ផ្តល់ពេលវេលាឱ្យ​គ្នាទៅវិញទៅមកនិងអនុញ្ញាតឱ្យដៃគូរបស់អ្នកមានពេលតែម្នាក់ឯងផងដែរ។

12. សាកល្បងរឿងថ្មីជាមួយគ្នា។ ការចេញដើរកម្សាន្តខាងក្រៅតែម្នាក់ឯងគឺដ៏អស្ចារ្យ ប៉ុន្តែបើយើងដើរកម្សាន្តលក្ខណៈជាគូស្នេហ៍​វានឹងកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាព្រមទាំងពង្រឹងចំណងស្នេហារបស់អ្នកទៀតផង ហើយវាជារឿងដ៏អស្ចារ្យបំផុត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់