បង្ហោះផ្សាយ

ខ្មែរ

Borith

· 2019-04-07

ថ្មីទៀតហើយ! Oppo A5 ឥឡូវនេះមានភ្ជាប់មកជាមេម៉ូរីឌុបនៅ​ប្រទេសឥណ្ឌា

0

ទូរស័ព្ទដៃស្មាតហ្វូន Oppo A5 ដែលត្រូវបានដាក់លក់នៅប្រទេសឥណ្ឌាកាលពីខែសីហាកន្លងទៅនេះបានទទួលការកែលំអថ្មី​ ដោយពីមុនវាបានភ្ជាប់មកជាមួយនឹងមេម៉ូរី 32GB នៅក្នុងម៉ាស៊ីន ហើយឥឡូវនេះក្រុមហ៊ុនបានចាប់ផ្តើមវ៉ារ្យ៉ង់ថ្មីមួយដែលភ្ជាប់មកជាមួយនឹងមេម៉ូរីក្នុងម៉ាស៊ីនចំនួន 64GB

ទូរស័ព្ទដៃ Oppo A5 ដែលមានមេម៉ូរី 64GB នឹងដាក់លក់ក្នុងតម្លៃប្រហែល INR12,990 (188 ដុល្លារ) ហើយអ្នកអាចទិញបានតាមរយៈហាងលក់ទូរស័ព្ទដៃនៅទូទាំងប្រទេស ហើយអ្នកក៏អាចទិញតាមរយៈហាងអនឡាញចាប់ពីសប្តាហ៍ក្រោយទៅ។

ក្រៅពីការបង្កើនទំហំផ្ទុកទិន្នន័យ​ វាក៏ត្រូវបានបំពាក់ដោយថាមពល Snapdragon 450 SoC ដែលត្រូវបានផ្សំទៅ RAM ទំហំ 4GB ទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2 អ៊ីញ HD + LCD និងមានកាមេរ៉ាក្រោយភ្លោះ​ដែលមានទំហំ 13MP និង​ 2MP

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស