Ong

· 2019-03-05

អ្នកជំនាញ៖បើកអាជីវកម្មហ្រ្វេនឆាយកាហ្វេមិនជោគជ័យទេ បើអ្នកមិនបានត្រៀមចំណុចទំាងអស់នេះ

0

ហាងកាហ្វេបានក្តោបក្តាប់ទីផ្សារមួយយ៉ាងធំ ហើយបានពង្រីកខ្លួនស្ទើរមិនគួរឲ្យជឿទាំងយីហោក្នុងស្រុក និងក្រៅស្រុក ដែលទាញសូម្បីយុវជនមួយចំនួនមិនធ្លាប់ផឹកកាហ្វេសោះ ក៏ងាកមកចាប់អារម្មណ៍ និងទិញកាហ្វេមកញាំស្ទើររាល់ថ្ងៃនឹងគេដែរ។ ទាក់ទងនឹងនិន្នាការថ្មីនេះ លោក ជា វិបុល ជាប្រធានផ្នែកប្រតិបត្តិការណ៍នៃក្រុមហ៊ុន GBS -Gurment Beverage Solution ជាអ្នកជំនាញមួយរូបបានបង្ហើបពីគន្លឹះ និងបទពិសោធន៍ ដល់អ្នកមានបំណងចាប់ផ្តើមបើកដំណើរការអាជីវកម្មកាហ្វេដើម្បីទទួលបានផ្លែផ្កាល្អនៅក្នុងអាជីវកម្ម និងអាចពង្រីកខ្លួនបាននៅថ្ងៃខាងមុខ។

ដោយផ្អែកលើកត្តាធំៗជាច្រើន ក្នុងនោះកត្តាទី១គឺផ្តោតទៅលើការរៀចំផែនការអាជីវកម្មឱ្យច្បាស់លាស់ មុននឹងចាប់ផ្តើមអាជីវកម្មអ្វីដែលពិសេលត្រូវមានការផែនការ គោលដៅឱ្យច្បាស់ហើយ ចំណុចសំខាន់ត្រូវស្វែងរកទីផ្សារប្រភេទណាឬក៏ជាលក្លណះ តូប ហាង ឬមួយជាការវិចខ្ចប់ ហើយត្រូវស្វែងរកភ្ងៀវប្រភេទអ្វី ជាអ្នកធ្វើជំនួយ អ្នកធ្វើការ ឬបែបជាយុវវ័យ។ដោយសារតែអតិថិជនមានត្រូវការផ្សេងៗគ្នាចឹងហើយយើងមានការរៀបចំហាងទៅតាមគ្រប់ផែនការដែលយើងមាន ។

ចំណុចទី២ ការមានទុនចំណាយ មាន័យថាយើងត្រូវសិក្សាស្វែងយល់ពីអាជីវកម្មតើយើងងមានទុនប៉ុនណាសម្រាប់ការចំណាយទៅលើអាជីវកម្មរបស់យើងប្រសិនបើអាជីវកម្មនោះជាលក្លណះគឺការវិចខ្ចប់វិញការចំណាយទុនច្រើនតែទៅលើថៃ្លម៉ាស៊ីនជាងការឌេគ័រហាង ប៉ុន្តែបើអាជីវកម្មនោះបើកជាលក្លណះហាងវិញគឺការចំណយទុនលើការឌេគ័រច្រើន។

បន្ថែមពីនេះទៅទៀត គឺការមានទុនសម្រាប់ទុកខាត ពេលបើកដំណើរការអាជីវកម្មលើដំបូងរាស់ការចំណាយចេះតែមានការខ្វះចន្លោះហើយមានការកើនឡើង នឹងការខាតបង់ ហើយអ្វីទំាងនេះជាផែនការមួយដែលយើងត្រូវសិក្សាឱ្យលម្អិត ហើយត្រូវពង្រឹងទៅលើសេវាកម្មផ្សេងៗ ទំាងអស់នេះគឺជាការត្រួតពិនិត្យទៅលើផែនការអាជីវកម្មដែលយើងធ្វើទាំងប៉ុន្មាននឹង អាចដើរទៅរលូននឹងអ្វីដែលយើងគ្រោងទុកដែរអត់។

លោក ជា វិបុល”គួរតែធ្វើអ្វីដែលយើងស្រឡាញ់ធ្វើវាឱ្យបានល្អ កុំចំាពេលវេលាត្រូវតែចាប់ផ្តើម ទើបអ្វីៗក្លាយជាពិតនឹងជោគជ័យ៕”

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)