Ong

· 2019-07-02

ឆក់កាបូបជនបរទេសបានសម្រេចតែគេចមិនរួចពីដៃនគរបាល

#ឆក់កាបូបអ្នកទេសចរ# #សង្គម# #នយោបាយជាតិ#

0

សៀមរាប៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការស្ទាក់ចាប់បាន ខណៈជិះម៉ូតូរត់គេចខ្លួន ក្រោយពេលពួកគេធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរបានសម្រេច។

នគរបាលព្រហ្មទ័ណ្ឌខេត្តសៀមរាបឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី កម្លាំងនគរបាលដែលប្រចាំការនៅតំបន់អង្គរ បានទទួលពាក្យបណ្តឹងពីស្ត្រីជនបរទេសម្នាក់បានមកប្តឹងថា មានជនល្មើស២នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ នៅចំណុចមុខប្រាសាទផ្លុង ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ បន្ទាប់ពីទទួលពាក្យបណ្តឹងនេះ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតចាប់ជនសង្ស័យទាំងពីរនាក់បាន និងដកហូតវត្ថុតាង ព្រមទាំងបានប្រគល់ទ្រព្យសម្បត្តិជូនជនរងគ្រោះវិញ។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានឈ្មោះ ក្រិត វណ្ណថី, ២.ឈ្មោះ អ៊ុក រិទ្ធករុណា ។ ជនសង្ស័យទាំង២ បានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពឆក់កាបូបភ្ញៀវទេសចររូបនេះពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពុសាកសួរជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ជា ស្រស់, ខេង ឧត្តម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)