
Ong
· 2019-04-05
ហេតុអី្វបានជាស្រៀវធ្មេញខ្លាំង ទាំងនេះគឺជាមូលហេតុហើយ!!
0
១- ទម្លាប់ដុសធ្មេញ៖ជួនកាល លទ្ធផលធ្មេញសឹក គឺដោយសារតែប្រើកម្លាំងដុសសម្អាតធ្មេញខ្លាំងពេក និងប្រើសរសៃ ច្រាសរឹង ជាហេតុធ្វើឲ្យសឹកដល់កាចាធ្មេញ (ស្រទាប់ក្រៅបង្អស់នៃធ្មេញ) ដែលជាមូលហេតុនាំឲ្យមានអារម្មណ៍ ឈឺចាប់ (ស្រៀវ) នៅពេលប៉ះអាហារដែលក្ដៅ ឬត្រជាក់។ ហើយសម្រាប់វិធីដោះស្រាយងាយបំផុតនោះគឺផ្លាស់ប្ដូរច្រាសដុសធ្មេញពីមុន មកប្រើច្រាសដុសធ្មេញមានសរសៃទន់វិញ ដោយប្រើតិចនិកក្នុងដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ដើម្បីការពារធ្មេញមានសុខភាពល្អ។
២- ប្រើថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស៖សម្រាប់គ្នាយើងមិនដឹង នៅតែមិនដឹង ព្រោះមិនសូវជាចាប់អារម្មណ៍បញ្ហា ប៉ុន្ដែការពិត ថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស កាន់តែបង្កឲ្យធ្មេញរងការខូចខាត ដោយសាររោងចក្រផលិតជាច្រើន បានបញ្ចូលសារធាតុគីមី ធ្វើឲ្យធ្មេញសក្នុងផលិតផលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន ច្រើនជាងប្រភេទថ្នាំដុសធ្មេញផ្សេងទៀត។ សារធាតុគីមីនៅក្នុងថ្នាំដុសធ្មេញនោះ នឹងធ្វើឲ្យធ្មេញលែងលឿង តែមិនល្អសម្រាប់កាចាធ្មេញយើងឡើយ។ គ្នាយើងម្នាក់ៗ គួរតែអានស្លាកសម្គាល់លើថ្នាំដុសធ្មេញឲ្យបានប្រុងប្រយ័ត្ន មុនសម្រេចចិត្តទិញយកមកប្រើ ដើម្បីសុវត្ថិភាពសុខភាពមាត់ធ្មេញ។
៣-ញ៉ាំអាហារសម្បូរជាតិអាស៊ីដ៖អាហារសម្បូរជាតិអាស៊ីដ ដូចជាក្រូចឆ្មារ ផ្លែក្រូច ឬទឹកខ្មេះ សុទ្ធតែមិនមានផលល្អសម្រាប់កាចាធ្មេញនោះទេ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យធ្មេញយើងឈឺចាប់ (ស្រៀវ)។ ឈប់ញ៉ាំអាហារអស់ទាំងនេះ បើយើងមានធ្មេញស្រៀវ និងគួរទៅជួបជាមួយគ្រូពេទ្យធ្មេញសម្រាប់ទទួលបានដំបូន្មានបន្ថែម។
៤- ទម្លាប់ខាំសង្កៀតធ្មេញ៖មានទម្លាប់ខាំសង្កៀតធ្មេញ គួរតែទៅជួបគ្រូពេទ្យធ្មេញដើម្បីរកដំណោះស្រាយ ព្រោះជាទម្លាប់មិនល្អ ធ្វើឲ្យសឹកកាចាធ្មេញ បើទោះវាជាស្រទាប់រឹងមាំជាងគេក្នុងរាងកាយយើងទៀតផង។ដោយសារតែទង្វើនេះ នឹងធ្វើឲ្យធ្មេញយើងនៅសល់តែភ្លុកធ្មេញ ដែលជាស្រទាប់ទន់នៅកណ្ដាលសម្រាប់ការពារសរសៃបណ្ដូលធ្មេញ បណ្ដាលឲ្យឈឺឆាប់ និងស្រៀវធ្មេញតែម្តង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រាប់ត្រួសៗ គម្រោងរបស់ តារាឆ្នើម Barcelona មួយរូបត្រៀមសំរាប់ពេលចូលនិវត្ត នៅប៉ុន្មានឆ្នាំខាងមុខនេះ

អ្នកជំនាញ៖បើកអាជីវកម្មហ្រ្វេនឆាយកាហ្វេមិនជោគជ័យទេ បើអ្នកមិនបានត្រៀមចំណុចទំាងអស់នេះ

ឆក់កាបូបជនបរទេសបានសម្រេចតែគេចមិនរួចពីដៃនគរបាល

នាយករដ្ឋមន្ត្រី ប្រាប់សមាជិក WTO ឲ្យពិចារណា មុនព្យួរ ឬដកភាពអនុគ្រោះ ពីប្រទេសអភិវឌ្ឍន៍តិចតួច

ការណែនាំពិសេស
យោបល់ទាំងអស់ (0)