
Arai
· 2019-03-06
សម្ដេច ទៀ បាញ់ ចុះត្រួតពិនិត្យបង្គោលព្រំដែន និងសួរសុខទុក្ខកងទ័ពតាមបន្ទាត់ព្រំដែនខេត្តរតនគិរី-វៀតណាម
0
ខេត្តរតនគិរី៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-៣០(ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ)និងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០នាក់ ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ០២ក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំង២ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ។
សម្ដេច ពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញកាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។
សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕ បញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Why you should to read the book?

អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពកាប់ផ្ដួលរំលំ «ដើមសំរ៉ង» គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិល្មើសនឹងច្បាប់

ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត

យោបល់ទាំងអស់ (0)
គ្មានយោបល់