បង្ហោះផ្សាយ

ខ្មែរ

Arai

· 2019-04-29

ចំនុចសំខាន់ខ្លីៗអំពីខួរក្បាល!

0

ខួរក្បាលរបស់មនុស្សគឺដូចជាកុំព្យូទ័រដ៏មានអំណាច ដែលអាចរក្សាទុកការចងចាំរបស់យើងនិងគ្រប់គ្រងរបៀបដែលយើងគិតនិងប្រតិកម្មបាន។ ខួរក្បាលមានការវិវត្តន៍ជាយូរមកហើយ និងមានលក្ខណៈពិសេសមួយចំនួនដែលមិនគួរឱ្យជឿ ដែលអ្នកវិទ្យាសាស្ត្រនៅតែពិបាកយល់។

ខួរក្បាលគឺជាមជ្ឈមណ្ឌលនៃប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ដែលគ្រប់គ្រងគំនិត ចលនា ការចងចាំនិងការសំរេចចិត្តផ្សេងៗ។

ជាមួយនឹងការវិវត្តន៍កាន់តែមានភាពស្មុគស្មាញ ភាគច្រើននៃលក្ខណៈសម្បត្តិគួរឱ្យចាប់អារម្មណ៍របស់ខួរក្បាលមិនត្រូវបានស្វែងអស់នៅឡើយទេ។

ខួរក្បាលមានកោសិកាសរសៃប្រសាទរាប់លាន ដែលបញ្ជូននិងទទួលព័ត៌មាននៅជុំវិញខ្លួន។

ខួរក្បាលមនុស្សមានទំហំធំជាងបីដងនៃខួរក្បាលរបស់ថនិកសត្វផ្សេងៗទៀតដែលមានទំហំខ្លួនស្រដៀងគ្នា។

ខួរក្បាលមានទំនាក់ទំនងបញ្ច្រាសជាមួយរាងកាយ មានន័យថាផ្នែកខាងឆ្វេងនៃរាងកាយត្រូវបានបញ្ជាដោយផ្នែកខាងស្តាំ រីឯផ្នែកខាងស្តាំ ត្រូវបានបញ្ចាដោយផ្នែកខាងឆ្វេង ។

ផ្នែកធំបំផុតនៃខួរក្បាលរបស់មនុស្សត្រូវបានគេហៅថា cerebrum។ ផ្នែកសំខាន់ៗដទៃទៀតរួមមាន corpus callosum, cerebral, thalamus, cerebellum, hypothalamus, hippocampus និងbrain stem។

ខួរក្បាលរបស់មនុស្សត្រូវបានការពារដោយលលាដ៍ក្បាល ដែលជាប្រអប់ការពារ ដែលមានឆ្អឹងចំនួន 22 បញ្ចូលគ្នា។

ខួរក្បាលរបស់មនុស្សពេញវ័យមានទម្ងន់ប្រហែល 1,5 គីឡូក្រាម ។ ថ្វីបើវាមានទំងន់ត្រឹមតែ 2 ភាគរយនៃទំងន់របស់រាងកាយក៏ដោយ វាប្រើប្រហែល 20% នៃថាមពលរបស់រាងកាយមនុស្ស។

ខួរក្បាលត្រូវបានរក្សានៅក្នុងទឹករំអិលCerebrospinal fluid ដែលជាអង្គធាតុរាវអណ្តែត ដើរតួជាខ្នើយដើម្បីការពារការប៉ះទង្គិច និងការពារចំពោះការឆ្លងមេរោគផ្សេងៗ។

ជំងឺដាច់សរសៃឈាមខួរក្បាល ភាគច្រើនបណ្តាលមកពីការកកឈាមនៅក្នុងខួរក្បាល ដែលរាំងស្ទះការផ្គត់ផ្គង់ឈាមក្នុងតំបន់ បង្កឱ្យមានការខូចខាតឬការបំផ្លាញចោលជាលិកាខួរក្បាលនៅក្បែរនោះ និងរោគសញ្ញា ខួរក្បាលជាច្រើនទៀតផងដែរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស