បង្ហោះផ្សាយ

ខ្មែរ

Arai

· 2019-06-28

ទីបំផុតក្រុមគ្រូពេទ្យថៃរកឃើញមូលហេតុជំងឺដែលធ្វើឲ្យ Numtarn Thongchiew បាត់បង់​ជីវិតហើយ

#តារាសម្ដែង Numtarn Thongchiew# #កម្សាន្ត# #តារាអន្តរជាតិ#

0

តារាចម្រៀង​ស្រីល្បី​ឈ្មោះមួយរូបកញ្ញា Numtarn Thongchiew បានបាត់បង់ជីវិត​កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លង​ទៅនេះ ដោយ​មាន​អាការៈស្ទះ​ដង្ហើម ចង្វាក់បេះដូងឈប់ដើរ និងឈាម​​ហូរតាមច្រមុះ​ធ្ងន់ធ្ងរ។

ប្រភពពីសារពត៏មាន​ថៃមួយ ក្រោយ​ការស្លាប់​របស់តារាចម្រៀង​ស្រីរូបនេះ ខាងមន្ទីរពេទ្យ​របស់ប្រទេសថៃ បានស្នើសុំការ​អនុញ្ញាត​ពីក្រុមគ្រួសារ​​តារាចម្រៀង​​រូបនេះ ពិនិត្យ​មើលតំបន់​ដែលនៅពីក្រោយ​ប្រហោង​ច្រមុះ ក៏បានរក​ឃើញ​ចំណុច​ខ្លះៗ​​នៅ​ក្នុង​ច្រមុះ​​មាន​ពណ៌​មិន​ទៀងទាត់​​ពីទំហំធម្មតា​ប្រហែល 0,5-1 សង់ទីម៉ែត្រ។ បន្ទាប់ពីប្រើ​ពេល​វេលាអស់ជាច្រើនម៉ោង ទីបំផុត​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​​ថា​ជំងឺ​ដែល​បាន​ផ្ដាច់យក​ជីវិត​តារាស្រី Numtarn ជាជំងឺ «របេងបន្ទាប់ពីបណ្ដុំច្រមុះ»។

ទន្ទឹមនឹងនេះដែរ គ្រួសាររបស់តារាស្រីរូបនេះ ក៏បាននាំគ្នារៀបចំធ្វើពិធីបុណ្យសពទៅដល់រូបនាង ពោរពេញដោយភាពសោកសៅយ៉ាងខ្លាំង។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិសិល្បៈជាច្រើននាក់ ជាមួយនឹងទឹកមុខយ៉ាងក្រៀមក្រំ ដោយគ្រាន់តែឃើញសពតារាស្រីរូបនេះភ្លាម ម្នាក់ៗទប់ទឹកភ្នែកសឹងមិនជាប់នោះឡើយ៕

អត្ថបទដោយ៖ ប៊េលឡា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស