
Nghia
· 2019-03-07
ក្រុមបង់ក្លាដេស ធ្វើដំណើរមកដល់រាជធានីភ្នំពេញ ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយម្ចាស់ផ្ទះកម្ពុជា
0
ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយនៅថ្ងៃពុធ ទី៦ខែ មីនា ឆ្នាំ២០១៩ នេះតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការដឹកនាំពីសំណាក់ លោក Jamie Day ដែលជាគ្រូបង្វឹក មុនប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះកម្ពុជា នៅចុងសប្ដាហ៍នេះ។
យោងតាមការបង្ហាញឈ្មោះរបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស បានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង២៣នាក់ដូចជាសម្រាប់អ្នកចាំទីមានកីឡាករAshraful Islam Rana,Shahidul Yousuf Sohel,Anisur Rahman Zico ហើយខ្សែការពារមានកីឡាករ Yeasin Khan,Monjurur Rahman Manik,Topu Barman,Tutul Hossain Badsha,Bishwanath Ghosh,Sushanto Tripura ,Rahmat Mia ចំណែកខ្សែបម្រើមានកីឡាករ Jamal Bhuyan (ប្រធានក្រុម),Atiqur Rahman Fahad,Mohammad Ibrahim,Biplu Ahmed,Masuk Mia Jony,Robiul Hasan,Mohammad Sohel Rana,Emon Mahmud Babu។ ងាកមកមើលខ្សែប្រយុទ្ធវិញមានកីឡាករ Nabib Newaj Jibon,Tawhidul Alam Sabuz,Rubel Miya,Mahbubur Rahman Sufil,Motin Mia។
យោងតាមការបញ្ជាក់ពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា ត្រៀមកោះហៅប្រមូលផ្តុំកីឡាករចាប់ពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា នេះតទៅ ខណៈនៅពេលនេះសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានប្រកាសលក់សំបុត្រសម្រាប់ទស្សនិកជនចូលទស្សនាហើយនៅមុខច្រកចូលពហុកីឡដ្ឋានជាតិ ក្នុងប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយបង់ក្លាដេស ដែលធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ចំណែកសំបុត្រមានបែងចែកជា២តម្លៃគឺ ប្រភេទ ទី១ តម្លៃ១០,០០០៛ និងប្រភេទទី២ ចំនួន៥,០០០៛។ ប្រកួតនេះក៏មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។
សូមរំលឹកថា ក្រុមបង់ក្លាដេស ជាក្រុមស្ថិតនៅទ្វីបអាស៊ីភាគខាងត្បូង ខណៈក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានប្រកួតជាមួយក្រុមបង់ក្លាដេស ផ្លូវការចំនួន៣លើកមកហើយ គឺនៅលើកទី១ នៅខែមេសា ឆ្នាំ២០០៦ ដោយកាលនោះប្រកួតក្នុងពានរង្វាន់ AFC Challenge Cup តែកម្ពុជា បានបរាជ័យដោយលទ្ធផល ២ទល់១ តែនៅឆ្នាំ២០០៧ ក្រុមទាំង២ប៉ះគ្នាម្តងទៀត ក្នុងពានរង្វាន់ Nehru Cup ក្នុងប្រទេសឥណ្ឌា លើទីលានកីឡដ្ឋាន Dr. Ambedkar Stadium ក្នុងទីក្រុង New Delhi ខណៈការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់១។ ចុងក្រោយនៅឆ្នាំខែមេសា ឆ្នាំ២០០៩ ក្រុមទាំង២ប៉ះគ្នាជាលើកចុងក្រោយ ក្នុងប្រកួតមិត្តភាពអន្តរជាតិ ដែលក្រុមបង់ក្លាដេស បន្តជ័យជម្នះដោយលទ្ធផល១ទល់០៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

គ្រោះថ្នាក់នៃ ជំងឺខ្លាញ់រុំថ្លើម អាចបណ្ដាលឱ្យកើតមហារីកថ្លើម

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ

យោបល់ទាំងអស់ (0)