
Nghia
· 2019-05-14
យន្តហោះដឹកទំនិញចិន បង្ហាញវត្តមាននៅប្រទេសវេណេហ្ស៊ុយអេឡា
0
យន្តហោះដឹកទំនិញរបស់ចិនបានហោះហើរពីទីក្រុងសៀងហៃ ដោយនាំនូវថ្នាំនិងសម្ភារៈបរិក្ខាពេទ្យជាច្រើន ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី១៣ខែឧសភា ។
ក្រសួងព័ត៌មាន វេណេហ្ស៊ុយអេឡា បានប្រកាសថា យន្តហោះដឹកជំនួយមនុស្សធម៌របស់ចិន បាននាំសម្ភារៈបរិក្ខាពេទ្យ និងថ្នាំសង្កូវ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ហើយប្រធានាធិបតី ម៉ាឌូរ៉ូ និង រៀបចំចែកចាយ ជំនួយទាំងនោះ។
សារព័ត៌មាន RT បានផ្សាយថា ជំនួយខាងលើ ដឹកទៅកាន់វេណេហ្ស៊ុយអេឡា តាមក្រុមហ៊ុនអាកាសចរណ៍ Suparna Airlines បានចាកចេញពីទីក្រុងសៀងហៃកាលពីថ្ងៃទី១៣ខែឧសភា ឆ្លងកាត់ទីក្រុង Madrid ប្រទេសអេស្បាញមុនពេលចូលទៅកាន់ទីក្រុង Caracas ។
មន្ត្រីវេណេហ្ស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះខាងលើ បានចុះចតនៅទីក្រុង ការ៉ាកាស នៅវេលាម៉ោង១៣និង ០៩នាទី ម៉ោងក្នុងតំបន់។ វិបត្តិសេដ្ឋកិច្ចនៅវេណេហ្ស៊ុយអេឡា បានធ្វើឲ្យប្រទេសនេះខ្វះខាតយ៉ាងខ្លាំង នៅថ្នាំសង្កូវដើម្បីព្យាបាលពលរដ្ឋ ។
បច្ចុប្បន្នប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ទទួលបានការគាំទ្រពីប្រទេសជាច្រើន ក្នុងនោះមាន ចិន និងរុស្ស៊ី ជាដើម។ ចិនបានឲ្យប្រទេសវេណេហ្ស៊ុយអេឡា ខ្ចីប្រាក់ជាង ៥០ពាន់លានដុល្លារ អាមេរិកដើម្បីកសាងសេដ្ឋកិច្ចជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រកឃើញក្រុមដែលប៉ះកម្ពុជា នៅក្នុងវគ្គជម្រុះជុំទី១ World Cup 2022 ហើយ

អ៊ីរ៉ង់បង្ហាញយន្តហោះចម្បាំងផលិតដោយខ្លួនឯង

ខណ្ឌជ្រោយចង្វារកំពុងដើរតាមគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាតំបន់លំនៅដ្ឋានទំនើប

ក្រុមបង់ក្លាដេស ធ្វើដំណើរមកដល់រាជធានីភ្នំពេញ ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយម្ចាស់ផ្ទះកម្ពុជា

ការណែនាំពិសេស
៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

យោបល់ទាំងអស់ (0)
គ្មានយោបល់