
Anchaly
· 2019-03-07
ប្រើអំបិលតែមួយមុខ អាចជួយផ្នែកសម្រស់ផង និងសរសៃសក់ផង
0
+ជួយឱ្យសក់ដុះលូតលាស់ល្អ៖អំបិលត្រូវបានគេដឹងថា អាចជួយធ្វើឱ្យសរសៃសក់ដុះលូតលាស់ និងវែងល្អ ព្រមទាំងអាចការពារការជ្រុះសក់ បានយ៉ាងប្រសើរផងដែរ ដោយប្រើប្រាស់វិធីងាយៗ ដូចខាងក្រោមនេះ៖
-ជាដំបូងកក់សក់របស់អ្នក ជាមួយនឹងសាប៊ូកក់សក់ធម្មតា រួចលាងទឹកចេញ ដូចដែលអ្នកធ្លាប់ប្រើប្រាស់រាល់ដង។-បន្ទាប់មក យកអំបិល (អំបិលធម្មជាតិ/អំបិលក្រួស) ១ស្លាបព្រាមកធ្វើការម៉ាស្សាថ្នមៗឱ្យសព្វស្បែកក្បាល រយៈពេល ១០នាទី ចាំលាងទឹកចេញម្តងទៀត។
-អ្នកអាចអនុវត្តវិធីបែបនេះជាប្រចាំ មួយសប្តាហ៍២ដង ដើម្បីឱ្យសក់លូតលាស់បានល្អយ៉ាងមានប្រសិទ្ធភាព។ គ្រាន់តែអនុវត្ត ក្នុងរយៈពេល១ខែ អ្នកនឹងឃើញពីលទ្ធផលជាមិនខាន។
+បំបាត់បញ្ហាសក់ឡើងប្រេង៖សក់ដែលឡើងប្រេង (ខ្លាញ់) នឹងធ្វើឱ្យសក់របស់អ្នកមើលទៅមិនរស់រវើក កខ្វក់ និងមិនភ្លឺរលោងស្រស់ស្អាតថែមទៀតផង តែកុំបារម្ភអំបិលអាចជួយដោះស្រាយបាន៖
– ចាក់សាប៊ូកក់សក់ដែលអ្នកប្រើប្រាស់រាល់ដង ក្នុងបរិមាណសមល្មមសម្រាប់សរសៃសក់របស់អ្នក រួចលាយជាមួយនឹងអំបិល ២ស្លាបព្រា ច្របល់ចូលគ្នាឱ្យសព្វ-បន្ទាប់មក យកសាប៊ូនេះ កក់សក់ធម្មតាជាការស្រេច។
+ទឹកបាញ់មុខការពារមុន និងផ្តល់សំណើម៖អំបិលអាចជួយសម្អាតរន្ធញើស ថែមទាំងអាចកម្ចាត់ជាតិប្រេង ដែលលើសលើផ្ទៃមុខ ព្រមទាំងអាចការពារ និងកម្ចាត់បញ្ហាមុនតូចមុនធំ បានយ៉ាងមានប្រសិទ្ធភាពផងដែរ តាមវិធីងាយៗ៖-យកដបសម្រាប់ដាក់បាញ់ទឹក ទំហំល្មមមួយ រួចដាក់ទឹកក្តៅឧណ្ហៗ ចូលទៅក្នុងនោះ សឹមបន្ថែមជាមួយនឹងអំបិលហ្មត់ (អំបិលសមុទ្រ/អំបិលក្រួសក៏បាន) រួចក្រឡុកចូលគ្នាឱ្យសព្វ។-មុនពេលប្រើអ្នកត្រូវក្រឡុកទឹកនេះ ជាមុនសិន ចាំបាញ់លើផ្ទៃមុខក៏បាន ឬប្រើដុំសម្លីជ្រលក់លាបលើផ្ទៃមុខរាល់ពេលលុបលាងសម្អាតមុខរួចក៏បាន។
+ម៉ាស់ផ្ទៃមុខ៖អ្នកអាចប្រើអំបិល ជាមួយនឹងទឹកឃ្មុំ សម្រាប់ធ្វើម៉ាស់ថែរក្សាមុខ ដើម្បីការពារអាការរលាកស្បែក ការកើតមុខតូចធំ និងធ្វើឱ្យស្បែកមុខទន់ ភ្លឺ រលោង និងមានភាពស្រស់ស្អាតបានផងដែរ តាមវិធីដូចខាងក្រោម៖-លាយទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ ជាមួយនឹងអំបិលសមុទ្រ (អំបិលក្រួស) ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ-បន្ទាប់មកលុបលាងមុខឱ្យស្អាត និងជូតនឹងក្រណាត់ស្អាតឱ្យស្ងួត សឹមលាបល្បាយនេះឱ្យសព្វផ្ទៃមុខ -ទុកចោលប្រមាណជា ១០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់