Anchaly

· 2019-06-30

ពេលដែលលោក Hoover ក្លាយជាប្រធានាធិបតី!

#ចំនេះដឹង# #ចំណេះដឹង# #អប់រំ និងការងារ#

0

តំណែងប្រធានាធិបតី និងកេរ្តិ៍ដំណែលរបស់លោក Hoover ត្រូវបានចងចាំដោយសារការធ្លាក់ចុះទីផ្សារភាគហ៊ុននៅឆ្នាំ 1929 ដែលបានកើតឡើងប៉ុន្មានខែក្រោយបន្ទាប់ពីលោកបានកាន់តំណែង។ ពេលនោះត្រូវបានគេហៅថាBlack ។ ជាមួយនឹងការធ្លាក់ផ្សារហ៊ុនក្រុមហ៊ុន ជំនួញត្រូវបានបាត់បង់ មនុស្សបាត់បង់ការងារ ប្រទេសក៏បានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។

ការធ្លាក់ផ្សារហ៊ុនគឺជាការចាប់ផ្តើមនៃមហាវិបត្តិសេដ្ឋកិច្ច។ លោក Hoover មិនដឹងថាត្រូវធ្វើអ្វីនោះទេ។ លោកជឿជាក់លើរដ្ឋាភិបាលតូចៗ ហើយគិតថារដ្ឋាភិបាលគួរត្រូវបានជ្រៀតជ្រែក។ លោកបានព្យាយាមកាត់បន្ថយពន្ធ និងបង្កើនចំណាយការងារសាធារណៈ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ អ្វី ៗ កាន់តែអាក្រក់ទៅ ៗ ។

បើទោះបីជាការដួលរលំនោះមិនមែនជាកំហុសរបស់លោកក៏ដោយ ក៏លោកបានទទួលការស្តីបន្ទោសច្រើន។ លោកមិនបានធ្វើច្រើនដើម្បីព្យាយាមជួយដល់ជនក្រីក្រនិងអ្នកគ្មានការងារធ្វើទេ។ ភាពគ្មានទីលំនៅជាច្រើនក៏បានកើតឡើងគ្រប់ទីកន្លែង។ លោក Hoover បានចាញ់ដោយ Franklin D. Roosevelt នៅក្នុងការបោះឆ្នោតលើកក្រោយ។ មនុស្សត្រូវការការផ្លាស់ប្តូរ ហើយលោក Roosevelt គឺបានផ្តល់ក្តីសង្ឃឹមដល់ពួកគេ។

លោក Herbert Hoover រស់នៅបានយូរអង្វែង បន្ទាប់ពីចាកចេញពីតំណែងប្រធានាធិបតី។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី 2 លោកបានត្រលប់មកធ្វើការវិញដើម្បីផ្តល់ជំនួយអាហារ។ លោកក៏បានធ្វើការលើគណៈកម្មាការមួយសម្រាប់ទាំងប្រធានាធិបតី Truman និង Eisenhower ដើម្បីស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយការចំណាយនៅក្នុងរដ្ឋាភិបាល។ លោក Hoover បានស្លាប់នៅអាយុ 90 ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)