បង្ហោះផ្សាយ

ខ្មែរ

Anchaly

· 2019-04-22

ទម្លាប់អាក្រក់​ ៤យ៉ាងក្នុងការទទួលទានទឹក ដែលនឹង បំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន

0

ទឹក គឺជាសារធាតុសំខាន់ដែលជួយទ្រទ្រង់ដល់រាងកាយរបស់យើងទាំងមូល អាចនិយាយបានថា ការទទួលទានទឹក គឺជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃដែលមិនអាចខ្វះបាន។ លើសពីនេះការទទួលទានទឹកច្រើន ជួយឲ្យអ្នកមានសុខភាពល្អផងដែរ ប៉ុន្តែប្រសិនបើអ្នកទទួលទានទឹកមិនបានត្រឹមត្រូវទេ វានឹង បំផ្លាញសុខភាពរបស់អ្នកវិញ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ ៤យ៉ាងក្នុងការទទួលទានទឹកដែលបំផ្លាញសុខភាពរបស់អ្នក៖

ទី១. ការទទួលទានទឹកលឿន និងច្រើនពេក៖ ជាធម្មតានៅពេលដែលអ្នកហត់ អស់កម្លាំង ដែលបណ្ដាលមកពីការហាត់ប្រាណ ឬការធ្វើដំណើរនៅខាងក្រៅច្រើន អ្នកនឹងស្រេកទឹកខ្លាំង ហើយទទួលទានវាច្រើនទាំងបង្ខំ ធ្វើបែបនេះវាអាចនឹង ធ្វើឲ្យអ្នកស្លាប់បាន ដោយសារតែអាការៈម្យ៉ាងដែលគេហៅថា hyponatremia ។

ទី២. ទទួលទានទឹកបន្ទាប់ពីញ៉ាំអាហារជាច្រើន៖ ការទទួលទានទឹកភ្លាមៗ បន្ទាប់ពីញ៉ាំអាហារជាច្រើន ធ្វើឲ្យទឹករបស់ក្រពះដែលសម្រាប់រំលាយអាហារថយចុះ ហើយកម្រិតអាំងស៊ុយលីនកើនឡើង ជាហេតុធ្វើប្រព័ន្ធរំលាយអាហារពិបាកក្នុងការបំលែង ដែលអាចបង្កឲ្យឈឺក្រពះ។

ទី៣.ទទួលទានទឹកដែលត្រជាក់ពេក៖ មនុស្សភាគច្រើនចូលចិត្តទទួលទានទឹកដែលត្រជាក់ តែមិនបានដឹងទេថាវាអាចធ្វើឲ្យ សរសៃឈាមរបស់អ្នកចុះខ្សោយ និងបង្អាក់ដំណើរការរំលាយអាហារ ធ្វើឲ្យជាតិខ្លាញ់នៅក្នុងរាងកាយមិនរលាយ ដែលជាហេតុធ្វើឲ្យក្បាលពោះរបស់អ្នកមិនស្រក ទោះបីជាព្យាយាមតមអាហារយ៉ាងណាក៏ដោយ។

ទី៤. មិនទទួលទានទឹកពេលក្រោកពីដំណេកភ្លាមៗ៖ ប្រសិបបើអ្នកមិនបានទទួលទានទឹកនៅពេលដែលក្រោកពីដំណេកភ្លាមៗ ទេ អ្នកនឹងបាត់បង់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក ព្រោះការពិសាទឹកមុនពេលដុសធ្មេញ វាអាចជួយឲ្យប្រព័ន្ធក្នុងរាងកាយរបស់អ្នកទាំងមូលដើរបានស្រួល ជាពិសេសបង្ការជំងឺសរសៃឈាមបេះដូង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស