
Chanrim
· 2019-03-08
ទាហានឥណ្ឌូនេស៊ី ប្រយុទ្ធជាមួយក្រុមឧទ្ទាម Papuan ខាតបង់ទាំងសងខាង
0
ប្រភពព័ត៌មានពីកងកម្លាំងយោធាឥណ្ឌូនេស៊ី បានបញ្ជាក់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ថា ការប្រយុទ្ធគ្នា បានកើតឡើង រវាងកម្លាំងទាហាន និងក្រុមឧទ្ទាម Papuan បណ្តាលឲ្យខាតបង់អាយុជីវិតរៀងៗខ្លួន ។
លោក Muhammad Aidi អ្នកនាំពាក្យទាហានឥណ្ឌូនេស៊ីប្រចាំទិសខាងកើត Papua និយាយថា ពួកឧទ្ទាមមានគ្នាប្រហែល៥០ទៅ៧០នាក់ ប្រដាប់ដោយអាវុធ និងគ្រាប់បែក, លំពែង ព្រួញ វាយឆ្មក់មកលើទាហានរដ្ឋាភិបាល ប្រហែល២៥នាក់ ស្ថិតនៅក្នុងស្រុក Nduga កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ។ លោកបន្តថា ការវាយប្រហារបានអូសបន្លាយពេលអស់ជាច្រើនម៉ោង ក្នុងនោះ ខាងទាហានរដ្ឋាភិបាល ៣នាក់ស្លាប់ ចំណែកពួកឧទ្ទាមរកឃើញសាកសពតែម្នាក់ ។
លោក Aidi និយាយទៀតថា ខាងយើងបានសម្លាប់ពួកឧទ្ទាម Papuan នេះពី ៧ នាក់ដល់១០នាក់ ប៉ុន្តែរកខ្មោចមិនឃើញ ឃើញតែមួយនាក់ ។ ពួកវាបាននាំយកសាកសពគ្នាវារត់គេចខ្លួនបាត់អស់ ។
ប៉ុន្តែសម្រាប់អ្នកនាំពាក្យ កម្លាំងទាហានរំដោះជាតិ Papua ខាងលិច (ក្រុមឧទ្ទាម) លោក Sebby Sambom និយាយថា ទាហានរដ្ឋាភិបាល ៥នាក់ត្រូវបានពួកគេសម្លាប់ ហើយខាងកម្លាំងរបស់ខ្លួន គ្មាននរណាម្នាក់បាត់បង់ជីវិតទេ ។ លោកថា ពួកទាហានរដ្ឋាភិបាលទៅកាន់ទីតាំងខាងលើ សួររកព័ត៌មានអំពី កងកម្លាំងទាហានរំដោះជាតិ Papuaខាងលិច ដោយដុតកម្ទេចលំនៅឋានអ្នកស្រុក បង្ខំសួរចម្លើយ ។
លោក Aidi និយាយថា ទាហានបានទៅកាន់តំបន់ Nduga នេះដើម្បីយាមកាមសន្តិសុខក្នុងតំបន់នេះ ក៏រងការវាយប្រហារតែម្តង ។ ភាគីទាំងពីរបានអះអាងអំពីការយកបានអាវុធពីគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម Papuan ឬក្រុមកងកម្លាំងទាហានរំដោះ Papua ខាងលិច នេះ មានមេកើយឈ្មោះ Benny Wenda កំពុងរស់នៅនិរទ្ទេសខ្លួននៅក្រៅប្រទេស ។ កាលពីខែមករា ឆ្នាំ២០១៩ គេបានបង្ហាញហត្ថលេខា១,៨លាននាក់ ដាក់ជូនប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីទាមទារផ្តាច់ខ្លួនពីឥណ្ឌូនេស៊ី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ផែនដីនេះតូចណាស់ ទីបំផុតKimberley វិលមករួមការងារជាមួយនឹងគូស្នេហ៍ចាស់វិញហើយ

Lerdsila ធ្លាប់ឈ្នះ សុខ ធី ២ដង លើកនេះប៉ះកីឡាករជប៉ុននៅហ្វីលីពីន

ស្ត្រីខ្មែរមហិច្ឆតាខ្ពស់! សុខចិត្តចាយលុយខ្លួនឯងធ្វើគម្រោងដើម្បីជំរុញទឹកចិត្តយុវតីជំនាន់ថ្មី

Barca ក្លាយជាក្រុមអេស្ប៉ាញតែមួយគត់ទៅវគ្គ៨ក្រុម Champions League

ការណែនាំពិសេស
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ

រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ហាមដាច់ខាត ម្តាយឪពុកមិនគួរយករឿងរបស់កូនទាំង៣យ៉ាងនេះទៅនិយាយប្រាប់អ្នកដទៃ

នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈ ២ថ្ងៃ

យោបល់ទាំងអស់ (0)