បង្ហោះផ្សាយ

ខ្មែរ

Chanrim

· 2019-03-19

Lerdsila ធ្លាប់​ឈ្នះ​ សុខ ធី​ ២​ដង លើកនេះប៉ះកីឡាករ​ជប៉ុននៅហ្វីលីពីន​

0

សង្វៀនប្រដាល់គុនចម្រុះអាស៊ី ONE បានប្រកាសគូប្រកួតសម្រាប់ឡើងសង្វៀននៅប្រទេសហ្វីលីពីនក្នុងនោះខ្លាចាស់ថៃ Lerdsila ត្រូវតទល់នឹងអ្នកលេងកណ្តាប់ដៃជប៉ុន Kohei Kodera ដែលជាអតីតខ្សែក្រវាត់មួយថៃអន្តរជាតិ។

Lerdsila (ស្តាំ)ពេលប្រកួតជាមួយ សុខ ធី នៅម៉ាកាវ

កីឡាករជប៉ុន Kodera ក៏ធ្លាប់ជាជើងខ្លាំងដែលរូបគេធ្លាប់ឈ្នះជើងឯក WBC ប្រដាល់មួយថៃអន្តរជាតិ ហើយថ្មីៗទើបតែទទួលបានជ័យជម្នះលើកីឡាករ Kenny Tse នៅសង្វៀន ONE: REIGN OF VALOR។ ចំពោះ Lerdsila វិញលោកអ្នកធ្លាប់ស្គាល់ហើយជើងខ្លាំងចាស់វស្សារបស់ថៃដែលឡើងសង្វៀនរាប់ភ្លេច។ កាលពីឆ្នាំ២០១៨កន្លងទៅ រូបគេធ្លាប់ឈ្នះកីឡាករវ័យក្មេងកម្ពុជា សុខ ធី រហូតដល់២ដង។

កីឡាករ Kodera

ព្រឹត្តិការណ៍ ONE: ROOTS OF HONOR នៅសង្វៀន Asia Arena ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថ្ងៃទី១២ ខែមេសា ខាងមុខគូឯកគឺម្ចាស់ខ្សែក្រវាត់ពិភពលោកវៀតណាម-អូស្ត្រាលី Martin Nguyen ដាក់ខ្សែក្រវាត់ការពារទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកម៉ុងហ្គោលីNarantungalag Jadambaa៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)