បង្ហោះផ្សាយ

ខ្មែរ

Chanrim

· 2019-04-23

ផែនដីនេះតូចណាស់ ទីបំផុតKimberley វិលមករួមការងារជាមួយនឹងគូស្នេហ៍ចាស់វិញហើយ

0

តារាសម្ដែងលំដាប់កំពូល Kimmy Kimberley ដែលជាតារាសម្ដែងដ៏ល្បីល្បាញមិនថាទាំងក្នុងប្រទេសថៃឬបណ្ដាប្រទេសផ្សេងៗទេ។ មួយរយៈក្រោយមកនេះកញ្ញា Kimberley និងលោក James Ma និងចាប់ដៃគ្នាសម្តែងនូវរឿងថ្មីមួយដែលមានចំណងជើងថា «Song Sanaeha» ដែលនាងត្រូវដើរតួជាកូនភ្លោះ និងជាស្នាដៃដឹកនាំរឿងរបស់លោក Jett Nattapong ដែលជាអតីតគូស្នេហ៍របស់នាងទៀតផង។

គួររំលឹកផងដែរថាកញ្ញា Kimberley និងលោក Jett ធ្លាប់ជាគូស្នេហ៍នឹងគ្នា បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាមួយរយៈពួកគេទាំងពីរក៏បានផ្ដាច់ទំនាក់ទំនងនេះវិញ។ ចំពោះការត្រលប់មកធ្វើការរួមគ្នាលើកនេះអាចមានបញ្ហាសម្រាប់ពួកគេបន្តិចបន្តួច តែ Kimberley បាននិយាយទាក់ទងនិងរឿងនេះថា៖ «ពេលនេះខ្ញុំត្រូវទៅរៀនការសម្តែងបន្ថែម ត្រូវអានសាច់រឿងនិងហាត់សមច្រើន យ៉ាងណាក៏ដោយខ្ញុំសប្បាយចិត្ត ដែលត្រលប់មករូមការងារជាមួយក្រុមការងារ ដែលខ្ញុំធ្លាប់ថតរឿងដំបូង ហើយក៏សប្បាយចិត្ត ដែលបានមកជួបបង Jett ម្តងទៀត»។

ចំពោះរឿងដែលនាងត្រូវសម្ដែងវិញនោះគេ នាងបានវិលត្រលប់មកសម្ដែងជាមួយដៃគូចាស់ លោក James Ma ដែលនាងមានអារម្មណ៍ថា នាងងាយស្រួលក្នុងការសម្ដែងព្រោះនាងនឹងលោកគឺជាមិត្តភក្តិជិតស្និទ្ធ ដូច្នេះហើយមិនមានការលំបាកទេដែលនាងត្រូវសម្ដែងជាមួយគ្នាម្ដងទៀតទេ៕

អត្ថបទដោយ៖ ប៊េលឡា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស