បង្ហោះផ្សាយ

ខ្មែរ

Huot

· 2019-03-12

ហេតុអ្វី​យន្តហោះ​មាន​ទម្ងន់​រាប់​​តោន​​ អាច​ហោះ​បាន​?

0

អ្នកទាំងអស់គ្នាធ្លាប់ដែលមានចម្ងល់ទេថា ហេតុអ្វីបានជាយន្តហោះដែលមានទម្ងន់រាប់សិបតោន អាចហោះហើរលើអាកាសបាន ក្នុងរយៈកម្ពស់ដ៏ខ្ពស់។ ជាការពិតណាស់មូលហេតុដែលយន្តហោះអាចហោះហើរបាននោះ គឺវាត្រូវពឹងផ្អែកលើកត្តាជាច្រើនរួមបញ្ចូលគ្នា ដោយក្នុងនោះមានដូចជាកត្តាបច្ចេកទេស និងកត្តាធម្មជាតិ។

យោងតាមការពន្យល់បែបវិទ្យាសាស្ត្ររបស់អ្នកជំនាញបានឲ្យដឹងថាយន្តហោះអាចហោះហើរបានដោយកត្តាទី១ គឺម៉ាស៊ីនរបស់វា។ ដែលក្នុងម៉ាស៊ីនរបស់យន្តហោះតម្រូវឲ្យមាននូវស្លាបកង្ហារជាច្រើនដើម្បីបូមយកម៉ូលេគុលខ្យល់ខាងក្រៅដើម្បីអូសទាញយន្តហោះ។

ចំពោះកត្តាទី២ គឺ ស្លាប និងកន្ទុយ ដែលក្នុងនោះត្រូវបានគេបែងចែកជា៥ មានដូចជា SLAT, FLAP, AILERON, RUDDER, ELEVATOR, SPOILER។ ដោយផ្នែក SLAT ជាចំណុចដែលបុកប៉ះជម្នះម៉ូលេគុលខ្យល់ ចំណែកឯ Flap ជាចំណុចដែលសម្រាប់បង្វិលទិសខ្យល់ឲ្យចុះក្រោមដើម្បីរុញច្រានយន្តហោះឲ្យហើបពីដី ខណៈចំណុច AILERON និង RUDDER មានមុខងារសម្រាប់ បទបង្វែរទិសយន្តហោះ។

ស្របជាមួយគ្នានេះដែរ ELEVATOR ជាចំណុចដែលធ្វើឲ្យយន្តហោះហើបចុះឡើង និង SPOILER គឺជាមុខសម្រាប់ទប់លំនឹងយន្តហោះពេលចុះចត។

គូសបញ្ជាក់ផងដែរថា ស្លាបរបស់យន្តហោះជាចំណុចរងទម្ងន់ច្រើនជាងគេ ព្រោះធុងសាំង និងម៉ាស៊ីនរបស់យន្តហោះត្រូវភ្ជាប់ជាមួយវា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស