បង្ហោះផ្សាយ

ខ្មែរ

Huot

· 2019-08-02

AFF U15 19: យុវជនកម្ពុជាធ្លាក់ពីការប្រកួត ក្រោយចាញ់ ទោះបីសល់ពីរប្រកួតទៀតក៏ដោយ

#ជម្រើសជាតិកម្ពុជា# #កីឡា# #ក្រុមបាល់ទាត់# #បាល់ទាត់អន្តរជាតិ#

0

(ឈុនបុរី,ថៃ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានធ្លាក់ចេញពីការប្រកួតកីឡាបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍២០១៩ហើយ ក្រោយចាញ់យុវជនអាយុក្រោម១៥ឆ្នាំថៃ ០ទល់នឹង៤។

យុវជនកម្ពុជា អស់ឱកាស ក្រោយបីប្រកួតដំបូងចាញ់ទាំងបី ចាញ់អូស្ត្រាលី ១ទល់នឹង៣ ចាញ់ម៉ាឡេស៊ី ០ទល់នឹង២ និងចាញ់ថៃ ទោះបីនៅសល់ការប្រកួតជាមួយឡាវ និងព្រុយណេ ក៏ដោយ។

ពេលនេះម៉ាឡេស៊ី នៅតែបន្តឈរកំពូលតារាងក្នុងពូលB មាន៩ពិន្ទុ ក្រោយឈ្នះអូស្ត្រាលី ៣ទល់​នឹង០ ខណៈថៃលេខ២ ចំនែកឡាវឈ្នះព្រុយណេ ៣ទល់នឹង០ ឡើងមកឈរនៅលេខ៤។

ការប្រកួតថ្ងៃនេះ សហភាពមីយ៉ាន់ម៉ា ប្រកួតជាមួយវៀតណាម ហ្វីលីពីនប្រកួតជាមួយឥណ្ឌូនេស៊ី និងក្រុមនាំមុខក្នុងពូលA ទីម័រខាងកើតជួបជាមួយសិង្ហបុរី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)