
Huot
· 2019-08-04
Ronaldo ប្រាប់ Dybala ថាត្រូវតែទៅចូលរួមជាមួយ Man UTD
#សាហាវបាត់# #Ronaldo# #កីឡា# #Dybala# #បាល់ទាត់អន្តរជាតិ#
0
អ៊ីតាលី៖អតីតកំពូលខ្សែប្រយុទ្ធជួរមុខរបស់បិសាចក្រហម Manchester United កីឡាករCristiano Ronaldoបានប្រាប់មិត្តរួមក្រុមនៅJuventus កីឡាករPaulo Dybalaថាគេត្រូវតែផ្លាស់ទៅកីឡដ្ឋាន Old Trafford ដើម្បីឈ្នះពាននៅទីនោះ។ក្រោយការមកដល់ទីក្រុង Turin របស់ Dybala កាលពីថ្ងៃព្រហស្បតិ៍ គេបានសួរយោបល់របស់ Ronaldo ក្នុងក្រុម WhatsApp របស់កីឡាករជុំវិញការផ្លាស់ទៅលេងនៅទឹកដីអង់គ្លេស ជាមួយក្លិប Manchester United។Ronaldo ត្រូវបានគេដឹងថាបានឯកភាពជាមួយក្លិប Juventus ក្នុងការផ្ទេរ Dybala ទៅលេងនៅ Manchester United ទីដែលរួបគេផ្ទាល់ជោគជ័យខ្លាំងនៅទីនោះ និងបានឈ្នះពានជាច្រើន ក្រោយចំណាយរយៈពេល ៦ឆ្នាំ ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ។
អនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Dybala កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយក្លិបសេះបង្កង់ Juventus ចង់ផ្លាស់ប្ដូររូបគេជាមួយខ្សែប្រយុទ្ធរបស់ Man UTD កីឡាករ Lukaku។ យ៉ាងណាមិញ Dybala ក៏ចង់ស្វែងរកកន្លែងថ្មីសម្រាប់អភិវឌ្ឍខ្លួនគេផងដែរ ហើយបើតាមដំបូន្មានរបស់ Ronaldo គឺ Man UTD ជាកន្លែងល្អបំផុតសម្រាប់រូបគេ។គួរបញ្ជាក់ផងដែរថា Dybala បានចំណាយរយៈពេល ៤រដូវកាលមកហើយជាមួយ Juventus ក្រោយផ្លាស់ពី Palemo ក្នុងឆ្នាំ ២០១៥។ ៤រដូវកាលជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin ខ្សែប្រយុទ្ធមុខស្រស់ Dybala រកគ្រាប់បាល់បាន ៧៨គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៨២ប្រកួត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង

សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សឯករាជ្យខ្លាំង រឹងមាំជ្រុលពេកហើយ អាចជាសញ្ញាគ្រោះថ្នាក់ទៅវិញ

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

យោបល់ទាំងអស់ (0)