បង្ហោះផ្សាយ

ខ្មែរ

Somaly

· 2019-03-20

ស.ស.យ.ក ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំពូលពន្លឺព្រះអាទិត្យ ជូនដល់គ្រួសាររងគ្រោះ និងព្រះចៅអធិការវត្តដេអេ ក្នុងស្រុកពេជ្រាដា

0

ខេត្តមណ្ឌលគិរី៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ស៊ាង សឿន អនុប្រធានប្រចាំការ និងជាប្រធានក្រុមការងារចុះជួយស្រុកពេជ្រាដា និងសហការី បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសព ដែលបាតបង់ជីវិតដោយសារភ្លើងឆេះផ្ទះ និងគ្រួសាររងគ្រោះដទៃទៀតចំនួន៤គ្រួសារ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

លោក ស៊ាង សឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជូនចំពោះគ្រួសារសពដែលបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ និងគ្រួសាររងគ្រោះដទៃទៀត កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

លោកបញ្ជាក់ថា ថវិកាដែលបានផ្តល់ជូនដល់គ្រួសារសព និងគ្រួសាររងគ្រោះនាពេលនេះ រួមមាន គ្រួសារសព ទទួលបានថវិកា៧៤ម៉ឺនរៀល និងអង្គរ៥០គីឡូក្រាម គ្រួសារមានផ្ទៃពោះជិតសម្រាល ទទួលថវិកា៦៤ម៉ឺនរៀល និងអង្គរ៥០គីឡូក្រាម និងពីរគ្រួសារទៀត ទទួលបានថវិកា៥៤ម៉ឺនរៀល និងអង្គរ៥០គីឡូក្រាម។ លោក ស៊ាង សឿន បន្ថែមថា ថវិកាទាំងនេះ គឺជាការចូលរួមចំណែករបស់ក្រុមការងារ សសយក ខេត្ត និងស្រុក ដើម្បីជួយដោះស្រាយដល់គ្រួសាររងគ្រោះបានមួយរយៈពេលខ្លី។

បន្ទាប់មក ក្រុមការងារ សសយក បានឧបត្ថម្ភអំពូលពន្លឺព្រះអាទិត្យ(ភ្លើងសូឡា)ចំនួន០៣ និងបច្ច័យចំនួន១៦៥.០០០រៀល ជូនដល់ព្រះចៅអធិការវត្តដេអេ ដើម្បីបំភ្លឺក្នុងបរិវេណវត្ត និងសម្រាប់ចាត់ចែងក្នុងវត្តអារាមផងដែរ៕ បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស