
Somaly
· 2019-07-18
UCI ដកពាន Vuelta a Espana ឆ្នាំ2011 ពី Juan Jose Cobo ឲ្យ Chris Froome
#កីឡាអន្តរជាតិ# #កីឡា# #UCI#
0
ទីបំផុតកីឡាករអង់គ្លេស Chris Froome ត្រូវបានប្រកាសជាម្ចាស់ផ្ទះប្រណាំងកង់ Grand Tour, Vuelta a Espana ហើយក្រោយ UCI សំរេចដកហូតពាននេះពីកីឡាករអេស្ប៉ាញ Juan Jose Cobo ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់នៅពេលនោះ។
Chris Froome គឺជាជើងឯករងក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Vuelta a Espana កាលពីឆ្នាំ2011 នោះ ខណៈក្រោយមកកីឡាករអង់គ្លេសរូបនេះក៏បានឈ្នះពាន Grand Tour លើកដំបូងក្នុងអាជីពនៅឆ្នាំ2013 នៅ Tour de France។ Chris Froome ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ទទួលរងក្នុងព្រឹត្តិការណ៍ Criterium du Dauphine នោះ នៅពេលនេះមានពាន Grand Tour សរុប 7លើកហើយបូករួមទាំងការដកហូតពី Cobo នេះ។សូមបញ្ជាក់ថា សម្ព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ (UCI) បានរកឃើញពីភាពរបាយការណ៍មិនប្រក្រតីរបស់ Juan Jose Cobo ក្នុងការតាមដានឈាមរបស់អត្តពលិកអេស្ប៉ាញរូបនេះ នៅចន្លោះឆ្នាំ2009-2011។ ការចោទប្រកាន់របស់ UCI ទៅលើកីឡាករវ័យ 38ឆ្នាំដែលបានចូលនិវត្តន៍ហើយដែរនោះ មិនមានការប្តឹងតវ៉ាណាមួយឡើយក្នុងរយៈពេល 30ថ្ងៃ មានន័យថាពាន Vuelta a Espana ត្រូវបានដកហូតផ្លូវការ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
វិធីធ្វើជើងជ្រូកខ និងបំពងរសជាតិឈ្ញុយឆ្ងាញ់

ទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»

ស.ស.យ.ក ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំពូលពន្លឺព្រះអាទិត្យ ជូនដល់គ្រួសាររងគ្រោះ និងព្រះចៅអធិការវត្តដេអេ ក្នុងស្រុកពេជ្រាដា

ការសិក្សាថ្មី៖ សែនសុខជាប់ចំណាត់ថ្នាក់ជាខណ្ឌដែលមានចំនួនបុរីច្រើនជាងគេ

យោបល់ទាំងអស់ (0)
គ្មានយោបល់