បង្ហោះផ្សាយ

ខ្មែរ

Samay

· 2019-03-24

ទម្រាំបានជោគជ័យមកដល់ពេលនេះ ប៊ឺរី បានជួបរឿងរ៉ាវជាច្រើនក្នុងឆាកជីវិត

0

ភ្នំពេញ៖ តារាសម្តែងដ៏មានរូបសម្បិត្តស្រស់សង្ហាលោក ប៊ឺរី ដ៏មានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងពីសំណាក់មហាជនដែលមានស្រុកកំណើតនៅភ្នំពេញ បានជួបរឿងរ៉ាវជាច្រើននៅក្នុងឆាកជីវិតសិល្បះមួយនេះ។

មហាជនបានស្គាល់លោក ប៊ឺរីយ៉ាងខ្លាំងតាមរយៈខ្សែភាពយន្ត<< ទឹកចិត្តបងស្រី>> គឺជាខ្សែភាពយន្តដែលទទួលបានការគាំទ្រនិងជោគជ័យសម្រាប់លោក។ ទន្ទឹមនឹងការជោគជ័យក្នុងជីវិតសិល្បះមួយនេះលោកមិនមានការគាំទ្រពីខាងគ្រួសាររបស់លោកឡើយ ដោយគិតថាការងារសិល្បះមិនអាចជាអាជីពដែលស្ថិតស្ថេរសម្រាប់ជីវិតនៅថ្ងៃអនាគតឡើយ។

យ៉ាងណាមិញទោះបីមិនមានការគាំទ្រពីខាងគ្រួសារក៏ដោយលោក ប៊ឺរី បានជម្នះគ្រប់ឧបសគ្គដោយសារតែចិត្តរបស់លោកស្រលាញ់សិល្បះពីកំណើតមកហើយ។ លោក ប៊ឺរី បានប្រាប់ Tnaot News ថាលោកបានធ្លាប់គិតថានឹងបោះបង់ចោលការងារសិល្បះនេះដែរ ប៉ុន្តែដោយសារតែកម្លាំងចិត្តរបស់មហាជនជាកម្លាំងចិត្តដ័៍ធំធេងសម្រាប់លោកទើបលោកបានខិតខំប្រឹងប្រែងបានមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ៖ ឃុន យ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស