
munny
· 2019-03-25
ត្រីកាម៉ុង ជួយដល់សរសៃឈាម និងបេះដូង
0
សារធាតុអូមេហ្គា ៣ ដែលមាននៅក្នុងត្រីសមុទ្រ ដូចជាត្រីសាលម៉ន ឬត្រីមេកខឺរេល នោះតាមពិត ក៏មាននៅក្នុងត្រីកាម៉ុង (ប្លាធូ) ផងដែរ ។ នៅក្នុងសាច់ត្រីកាម៉ុង ១០០ក្រាម មានអូមេហ្គា ៣ ប្រហែល ២ទៅ៣ក្រាម ដែលគ្រប់គ្រាន់ សម្រាប់សេចក្តីត្រូវការរបស់រាងកាយ ប្រសិនបើបរិភោគជាប្រចាំថ្ងែ។ សម្រាប់អ្នកដែលមិនបរិភោគត្រីសមុទ្រ រាងកាយអាចខ្វះសាធាតុអូមេហ្គា៣ ធ្វើឲ្យរាងកាយ ទទួលយកសាធាតុ អូមេហ្គា ៦ ពីប្រេងរុក្ខជាតិ និងស៊ុតមកជំនួសកាន់តែច្រើន ដែលជាហេតុ ធ្វើឲ្យរាងកាយអាចខ្វះតុល្យភាព ធ្វើឲ្យជាលិកា រលាក កើតជំងឺរលាកសន្លាក់ ទឹកនោមផ្អែម ឬជំងឺភ្លេចភ្លាំងស្មារតី (Alzheimer) ។
អូមេហ្គា ៣ (Omega-3) ជាខ្លាញ់ឆ្អែត ជួយកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺបេះដូង ជំងឺសរសៃឈាមត្បៀត បន្ថយកូលេស្តេរ៉ូល ត្រៃគ្លីសីរ៉ៃ រហូតដល់កំហាប់ស្អិតរបស់ឈាម។ ដូច្នេះគួរទទួលទាន ត្រីសមុទ្រ ដូចជា ត្រីកាម៉ុង (ប្លាធូ) ឲ្យបានញឹកញាប់ ដើម្បីសុខភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)