
munny
· 2019-07-25
ដល់ម្លឹងផង! គ្រាន់តែ “សក់ពោត” សោះមានប្រយោជន៍ចំពោះសុខភាពដល់ថ្នាក់ហ្នឹង
#សុខភាព# #សក់ពោត# #របបអាហារ#
0
សក់ពោតច្រើនតែត្រូវបានគេបេះចោលនៅពេលដែលត្រូវការញ៉ាំសាច់ពោត។ មែនហើយ វានឹងមិនធ្វើឲ្យអ្នកញ៉ាំទៅជាពុលឡើយនៅពេលញ៉ាំដោយសក់ពោតនេះ។ ប៉ុន្តែដោយសារតែសក់ពោតមិនអាចរំលាយបាន ដូច្នេះវាអាចនឹងបង្កបញ្ហាជាការ មិនរំលាយអាហារក្នុងក្រពោះ ឬទៅជាស្ទះពោះវៀនបានបើសិនជាញ៉ាំច្រើន។ ដូច្នេះតើអ្នកមានដឹងទេថា សក់ពោតអាចផ្តល់ប្រយោជន៍ដល់សុខភាពយើងមួយចំនួនបាន? ត្រូវហើយ អ្នកមិនបាច់ញ៉ាំវាតែម្តងទេ គ្រាន់តែប្រើវាសម្រាប់ឆុងតែញ៉ាំវិញក៏បានដែរ។ អ្នកគ្រាន់តែដាក់សក់ពោតមួយក្តាប់ដៃដាក់ទៅក្នុងទឹកដើម្បីដាំវាឲ្យពុះរហូតដល់ទឹកប្រែទៅជាពណ៌ត្នោត។ បន្ទាប់មក អ្នកអាចញ៉ាំទឹកដែលដាំនោះបានហើយ ព្រមទាំងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖
១. ជួយសម្រួលដល់ការបង្ករោគក្នុងផ្លូវទឹកនោម
តើអ្នកកំពុងតែប្រាកដថា ខ្លួនឯងមានបញ្ហាបង្ករោគនៅផ្លូវទឹកនោម ១០០ភាគរយដែរទេ? បើសិនជាចឹងមែន អ្នកអាចព្យាបាលបញ្ហានេះដោយប្រើសក់ពោតបាន។ អ្នកអាចប្រើវាដើម្បីធ្វើជាតែឆុងញ៉ាំ ព្រោះវាមានប្រសិទ្ធភាពជាសារធាតុបញ្ចុះទឹកនោម ដូច្នេះវានឹងជួយបញ្ចេញបាក់តេរីអស់ពីក្នុងរាងកាយបាន។
២. បង្ការជំងឺគ្រួសក្នុងតម្រងនោម
អ្នកខ្លះងាយនឹងមានបញ្ហាជំងឺគ្រួសក្នុងតម្រងនោមណាស់។ បើសិនជាអ្នកមានបញ្ហានេះមែន យកល្អគួរតែគិតគូរយកសក់ពោតដើម្បីឆុងធ្វើតែផឹកទៅ ព្រោះវានឹងជួយបង្កើនការនោម ដូច្នេះអ្នកនឹងមិនងាយមានគ្រួសក្នុងតម្រងនោមឡើយ។
៣. ជួយបញ្ចុះសម្ពាធឈាម
ថ្នាំមានច្រើនណាស់ដែលអាចព្យាបាលការលើសសម្ពាធឈាមបាន តាមរយៈការបញ្ចេញជាតិទឹកពីក្នុងរាងកាយ បន្ថយចំណុះឈាម និងសម្ពាធឈាម។ ការញ៉ាំតែសក់ពោតគឺជាមធ្យោបាយដ៏ល្អមួយបើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺលើសសម្ពាធឈាម។ ហើយបើសិនជាគ្រូពេទ្យបញ្ជាក់ថា អ្នកអាចផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ ដើម្បីព្យាបាលទៀត កាន់តែល្អ។
៤. បញ្ចុះកូឡេស្តេរ៉ុល
ក្រៅពីលើសសម្ពាធឈាម សក់ពោតក៏អាចបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមបាន។ ការថែរក្សាកម្រិតកូឡេស្តេរ៉ុលនៅធម្មតានឹងជួយបង្ការកុំឲ្យសរសៃឈាមមានភាពស្ទះ ដែលនាំឲ្យប្រឈមខ្លាំងនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។
៥. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
ការញ៉ាំតែសក់ពោតគឺជារឿងល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលប្រឈមខ្ពស់នឹងជំងឺនេះ។ នេះដោយសារតែសក់ពោតមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម ដែលវាសំខាន់បំផុតសម្រាប់ការពារអ្នកជំងឺកុំឲ្យមានផលវិបាកជំងឺទឹកនោមផ្អែមបាន។ បើសិនជាអ្នកលេបថ្នាំបញ្ចុះជាតិស្ករហើយ ចូរកុំញ៉ាំតែសក់ពោតអី។
៦. ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
សក់ពោតសម្បូរទៅដោយវីតាមីន C ហើយរាល់តែមួយពែងៗគឺអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើងបានទាំងអស់។ ដូច្នេះអ្នកនឹងមិនងាយមានជំងឺឡើយកាលណាប្រព័ន្ធភាពស៊ាំមានលក្ខណៈរឹងមាំស្រាប់ហើយនោះ។ យ៉ាងណាមិញ អ្នកក៏ត្រូវការវីតាមីន C ដើម្បីមានសុខភាពល្អ និងស្បែកស្រស់ស្អាតដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?

យោបល់ទាំងអស់ (0)
គ្មានយោបល់