
munny
· 2019-04-25
អាវុធហត្ថខេត្តស្វាយរៀងបើកកិច្ចប្រជុំបូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
0
ខេត្តស្វាយរៀង៖ រសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំបូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។
បន្ទាប់ពីលោក វរសេនីយ៍ទោ សោម វណ្ឌី នាយរងសេនាធិការដ្ឋាន បានឡើងអានរបាយការណ៍បូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក លោកឧត្ដមសេនីយ៍ សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ទិសដៅបន្ត៖
១.បញ្ហាប្រឡងប្រណាំងក្នុងអង្គរភាព
២.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗ
៣.ត្រៀមកម្លាំងជួយសង្រ្គោះប្រជាជននៅពេលជួបបញ្ហាអ្វីមួយដោយយថាហេតុ
៤.ពង្រឹងការងារកសាងអង្គរភាពបន្ថែម និងការថែទាំ
៥.ពង្រឹងបន្ថែមការងារផ្ទៃក្នុង
៦.យកចិត្តទុកដាក់គ្រប់គ្រងទ័ព
៧.មិនត្រូវធ្វើការងារឱ្យលើសពីជំនាញកងរាជអាវុធហត្ថ
៨.បន្តការងារអប់រំចិត្តសាស្រ្តដល់នាយទាហាន នាយទាហានរង គ្រប់លំដាប់ថ្នាក់
៩.បន្តទប់ស្កាត់បទល្មើសផ្សេងៗ
ជាទីបញ្ចប់លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុណ និងកោតសសើរចំពោះនាយទាហាន នាយទាហានរងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដាគោលដៅរៀងៗខ្លួនក្នុងពេលកន្លងមក និងជូនពរដល់កងកម្លាំងទាំងអស់ឱ្យជួបតែសេចក្ដីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕ ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

បើចង់មានជីវិតដែលល្អ អ្នកមិនគួរប្រព្រឹត្តអំពើ៣យ៉ាងនេះឡើយ

យោបល់ទាំងអស់ (0)