បង្ហោះផ្សាយ

ខ្មែរ

Sokhem

· 2019-03-29

តេស្ត​ផ្ទាល់ P30 Pro/ S10+ និង Pixel 3 ទី​បំផុត​រក​ឃើញ​ស្តេច​កាមេរ៉ា​នៅ​ពេលយប់

0

P30 Pro ទើបតែឡើងតំណែងជាស្មាតហ្វូនមានកាមេរ៉ាល្អផ្តាច់គេនៅលើ DxOMark ដែលមានបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់និងអាច Zoom ចូលដល់កម្រិត 50x។ ចុះការថតនៅពេលរាត្រីឬទីតាំងមានពន្លឺខ្សោយ តើត្រកូល Huawei សេរ៊ីឆ្នាំ ២០១៩ មួយនេះ អាចយកឈ្នះគេបានដែរទេ? គេហទំព័រ PhoneArena បានលើកយកការប្រៀបធៀបដោយផ្ទាល់រវាងស្មាតហ្វូនកំពូល ៣ ម៉ូឌែលមាន P30 Pro, Galaxy S10+ និង Pixel 3 ជុំវិញការផ្តិតយករូបភាពនៅទីតាំងងងឹត ដើម្បីសម្រេចយកលទ្ធផលច្បាស់ការមួយ៖

១.ការថតពីលើ Montmartre Hill នៅប្រទេសបារាំង:

ជាទីតាំងដែលអនុញ្ញាតឲ្យអ្នកអាចចាប់យកទិដ្ឋភាពដ៏ធំទូលាយក្នុងទីក្រុងនាពេលរាត្រី ដោយវាក៏ជាការប្រកួតប្រជែងដ៏សំខាន់ ព្រោះពន្លឺដែលហូរចូលគឺផុសចេញមកពីបណ្តាអគារ។ និយាយដល់កម្រិតពណ៌ ពន្លឺ យើងអាចសន្មតថាមួយសន្លឹកនេះ គឺ Pixel 3 ហាក់ធ្វើបានល្អជាងគេ ដោយពឹងផ្អែកលើមុខងារ Night Sight Mode។ ចំណែកឯសាច់ម៉ត់នៃរូបភាព Huawei P30 Pro ក៏ល្អមិនណយ តែក្រឡេកទៅមើល S10+ ហាក់នៅខ្សោយពន្លឺបន្តិចបើធៀបនឹងពីរម៉ូឌែលផ្សេងទៀត។

២.ទីតាំងកាហ្វេ:

ជ្រុងមួយនៃហាងលក់កាហ្វេក៏រាប់ចូលជាផ្នែកដ៏ស្រស់ស្អាត ចំណុចនេះយើងឃើញថា Pixel 3 នៅតែធ្វើបានល្អដាច់គេ ព្រោះមានសាច់ពណ៌ចម្រុះច្បាស់ខ្លាំងប្រហាក់ប្រហែលនឹង P30 Pro ប៉ុន្តែ S10+ មានសភាពស្លេកបន្តិច។

៣.ទីតាំង Padlock:

ជាទីតាំងមួយស្ថិតនៅក្នុងតំបន់ Montmartre ដោយការប្រៀបធៀបនូវចំណុចនេះយើងឃើញទាំង P30 Pro/Pixel គឺល្អដូចគ្នា ស្របពេល S10+ ផលិតរូបភាពនៅខ្សោយពន្លឺនិងកម្រិតព្រាលបែងចែកមិនដាច់ល្អ។

៤.ទីតាំងអាហារដ្ឋាន:

ទាំង Pixel 3 និង P30 Pro នៅតែបន្តធ្វើបានល្អ តែមួយសន្លឹកនេះសន្មតថាស្មាតហ្វូនរបស់ Huawei អាចចែកពណ៌ដាច់ល្អជាង។

៥.ការប្រៀបធៀបប្រព័ន្ធ Zoom:

ដូចដែលអ្នកបានដឹង P30 Pro អាច Zoom ដល់ក្រិត 5x Optical Zoom និង 10x Hybrid Zoom។ បើធៀបនឹង S10+ តើបែបណាវិញ?

លទ្ធផលជារួម PhoneArena បានសម្រេចថាការថតនៅពេលយប់គឺ Huawei P30 Pro ជាអ្នកឈ្នះ ត្បិតអី Night Sight Mode អាចជួយសម្រួលផ្នែកកាមេរ៉ារបស់ Pixel 3 ក៏ពិតមែន ប៉ុន្តែនៅទីតាំងខ្លះគឺ P30 Pro ផលិតរូបភាពបានល្អជាង។ ចំណែកឯ Galaxy S10+ គឺមិនទទួលបានពិន្ទុល្អនោះទេសម្រាប់ការថតនៅពេលរាត្រីបែបនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស