បង្ហោះផ្សាយ

ខ្មែរ

Sokhem

· 2019-05-05

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរីចែកទឹកជូនពលរដ្ឋជាង២០០គ្រួសារ

0

ខេត្តរតនៈគីរី៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមមន្ត្រីចុះចែកទឹកជូនប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិ៤គ.៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់។

ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រោះរដូវប្រាំងឆ្នាំនេះមានភាពក្តៅហួតហែងខ្លាំង ដែលប្រការនេះបានធ្វើអោយអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋរីងស្ងួត និងប្រភពទឹកនានានៅមូលដ្ឋានមានភាពរីងស្ងួត ធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាប្រឈមនូវកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

ប៉ុន្តែតែទោះជាបែបណា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន តែងតែបានណែនាំអោយក្រុមការងារថ្នាក់ជាតិក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាកង្វះខាតទឹកប្រើប្រាស់អោយបានទាន់ពេលវេលា ដោយមិនត្រូវបណ្តែតបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់គ្មានទឹកប្រើប្រាស់ឡើយ។

លោកទេសរដ្ឋមន្រ្តី បានជម្រុញដល់អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធត្រូវពិនិត្យលទ្ធភាពស្តារអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ព្រមទាំងរិៈរកមធ្យោបាយទាយយកទឹកពីប្រភពទឹកនានាដែលមិនទាន់រីងស្ងួតមកជូនប្រជាពលរដ្ឋ។ ហើយក៏ត្រូវបន្តចាត់ចែងក្រុមការងារ ចុះតាមដានត្រួតពិនិត្យពីកង្វះខាតទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិផ្សេងៗទៀតជាប្រចាំ ដើម្បីជួយអន្តរាគមន៍ភ្លាមៗនៅពេលប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់៕

អត្ថបទដោយៈ អ៊ិត តុលា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស