
Sokhem
· 2019-04-17
គ្រោះថ្នាក់ចរាចរណ៍ ៣ថ្ងៃ បុណ្យចូលឆ្នាំនៅខេត្តព្រះសីហនុ កើតមាន៤លើក ស្លាប់មនុស្ស២នាក់ និងរបួស៥នាក់
0
ខេត្តព្រះសីហនុ៖ របាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី នាខេត្តព្រះសីហនុ បានកើតមាន៤លើក ស្លាប់មនុស្ស២នាក់ និងរបួស៥នាក់។
របាយការណ៍ដដែលបង្ហាញថា រយៈពេល ៣ថ្ងៃ បុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ បានថយចុះបើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៨។ ឆ្នាំមុនខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១០លើក ដោយមានមនុស្សស្លាប់ និងរបួសសរុបជាង១០នាក់។
លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងរបួសចំនួន៥នាក់។
លោក អ៊ី សុខា អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី ប្រយោជន៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឲ្យថយចុះចំនួន៕ ដែន អយុធ្យា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់